ភ្នំពេញ៖ ដើម្បីត្រៀមស្វាគមន៍ពិធីបុណ្យសែនព្រះខែឆ្នាំនេះ ហាង TOUS les JOURS បានប្រកាសចេញលក់នំសែនព្រះខែដ៏ឈ្ងុយឆ្ងាញ់ ៧ រសជាតិ ជាមួយប្រអប់ដ៏ស្រស់ស្អាតទាក់ទាញបំផុត។ ក្នុងឱកាសដ៏ពិសេសនេះផងដែរ ហាង TOUS les JOURS ក៏បានរៀបចំឱ្យមានកម្មវិធីប្រកួតប្រជែងថតរូបនំសែនព្រះខែសម្រាប់បុគ្គលិកទាំងអស់ ដើម្បីស្វែងរកអ្នកឈ្នះរង្វាន់ចំនួន ៣ នាក់ ដែលមានប្រជាប្រិយភាពខ្លាំងទទួលបានចំនួនអ្នក Like និង Share ក្នុង Facebook ច្រើនជាងគេ ដើម្បីទទួលបានរង្វាន់សរុបជាទឹកប្រាក់ចំនួន ៩០០ ០០០ រៀល។ កម្មវិធីនេះពិតជាពិសេសប្លែកពីគេបំផុតក្នុងឱកាសសែននំព្រះខែឆ្នាំនេះ ដែលមិនទាន់មានហាងនំផ្សេងទៀតបង្កើតឡើងនៅឡើយទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបុគ្គលិកហាង TOUS les JOURS ទាំងអស់បាននាំគ្នាចូលរួមប្រកួតប្រជែង តាមរយៈការថតរូបស្អាតៗ និងស្ទាយប្លែកៗជាមួយនំសែនព្រះខែរបស់ហាង TOUS les JOURS។ ជាលទ្ធផល នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ នេះ ហាង TOUS les JOURS បានរកឃើញជ័យលាភីចំនួន ៣ នាក់ ដែលមានចំនួនអ្នក Like និង Share ច្រើនជាងគេក្នុង Facebook ក្នុងចំណោមអ្នកប្រកួតប្រជែងទាំងអស់។ ជ័យលាភីលេខ ១ បានទៅលើបុគ្គលិកឈ្មោះ ម៉ៃ ស្រីម៉ា មកពីហាង TOUS les JOURS សាខា K Mall ឈ្នះបានរង្វាន់សរុបជាទឹកប្រាក់ចំនួន ៤០០ ០០០ រៀល។ ជ័យលាភីលេខ ២ បានទៅលើបុគ្គលិកឈ្មោះ ខេង ម៉េងហុង មកពីហាង TOUS les JOURS សាខា K Mall ឈ្នះបានរង្វាន់សរុបជាទឹកប្រាក់ចំនួន ៣០០ ០០០ រៀល។ ជ័យលាភីលេខ ៣ បានទៅលើបុគ្គលិកឈ្មោះ ផន វុនធីឡាយ មកពីហាង TOUS les JOURS សាខាទួលទំពូង ឈ្នះបានរង្វាន់សរុបជាទឹកប្រាក់ចំនួន ២០០ ០០០ រៀល។ កម្មវិធីប្រគល់រង្វាន់ត្រូវបានរៀបចំឡើងដោយមានការចូលរួមប្រគល់រង្វាន់ពីសំណាក់លោក នង ឌីណា ជាអ្នកគ្រប់គ្រងរបស់ហាង TOUS les JOURS។
គួរបញ្ជាក់ថា ការរៀបចំកម្មវិធីប្រកួតប្រជែងថតរូបនំសែនព្រះខែរបស់ហាង TOUS les JOURS គឺរៀបចំឡើងក្នុងគោលបំណងផ្តល់រង្វាន់លើកទឹកចិត្តដល់បុគ្គលិកទាំងអស់ និងផ្តល់ឱកាសឱ្យបុគ្គលិកបានចូលរួមកម្មវិធីប្រកួត សប្បាយៗប្រចាំឆ្នាំ ជាពិសេសក្នុងរដូវកាលលក់នំសែនព្រះខែ ដែលជានំផលិតជាពិសេសមួយឆ្នាំម្តង។ នំសែនព្រះខែរបស់ TOUS les JOURS មាន ៧ រសជាតិឈ្ងុយឆ្ងាញ់បំផុត តម្រូវតាមចំណូលចិត្តរបស់អ្នកទទួលទាន ដូចជា ង៉ូវយីង សណ្តែកខៀវ គ្រាប់ឈូក ដំឡូង ស្លឹកតយ តែបៃតង និងធូរេន។ កាន់តែពិសេសផងដែរនោះ នំសែសនព្រះខែរបស់ TOUS les JOURS មានប្រអប់យ៉ាងស្រស់ស្អាតបែបប្រណីត ស័ក្តិសមបំផុតសម្រាប់ការទិញជូនជាកាដូជូនដល់ដៃគូសហការ អតិថិជន ក៏ដូចជាឳពុកម្តាយបងប្អូនក្នុងឱកាសនៃពិធីបុណ្យសែនព្រះខែតាមប្រពៃណីរបស់ជនជាតិចិន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]