ភ្នំពេញ៖ ជាការពិតដូចដែល បងប្អូនមួយចំនួនបានជ្រាបហើយថា កាលពីថ្មីៗនេះ អ្នកនាង សេង សុឃីម ដែលមហាជនជាច្រើនបានស្គាល់ថាជាមិត្តស្រីរបស់ លោក ចឺម បានបង្ហោះសារជាសាធារណៈប្រកាសពីការចែកផ្លូវរវាងទំនាក់ទំនងស្នេហា របស់ខ្លួនជាងមួយឆ្នាំមកនេះ​។

ក្នុងនោះផងដែរ ក្នុងអត្ថន័យសារនោះអ្នកនាងក៏បាន រៀបរាប់ការបែកបាក់ដោយសារតែ ខាងនាយចឺម មានអ្នកទីបី ធ្វើឲ្យនាងដេកយំរាល់ថ្ងៃអស់រយៈពេល ជាងបួនខែចុងក្រោយនេះ។ មិនតែប៉ុណ្ណោះ អ្នកនាង សេង សុឃីម នៅតែបន្តបង្ហោះនៅសារសេធៗ ក៏ដូចជាព្យាយាមបង្ហាញថា នាយចឺម ជាអ្នកក្បត់ចិត្តរូបនាងផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក សម្រាប់នាយ ចឺម ហាក់ស្ងប់ស្ងាត់ មិនមានការតបតអ្វីទាំងអស់ចំពោះរឿងរ៉ាវស្នេហាប្រេះឆាមួយនេះ។ ផ្ទុយទៅវិញ ស្រាប់តែ អ្នកនាង អុីត ដែលជាម្ដាយមីងរបស់ នាយចឺម ផ្ទាល់បានចេញមកនិយាយ ថាកុំឲ្យមានការគិតអាក្រក់តែម្ខាងៗ ចង់ឲ្យអ្នកទាំងពីដោះស្រាយគ្នាតាមសម្រួល មិនមែនមកបង្ហោះហែកហួរគ្នា ធ្វើឲ្យមហាជនគិតថា នាយចឺម ជាមនុស្សសាវ៉ា ស្រីច្រើន ដោយការលើកឡើងនេះ អ្នកនាងមិនមែនកាន់ជើងខាងក្មួយនោះឡើយ ៕

ចង់ដឹងថា អ្នកនាង អុីត និយាយបកស្រាយយ៉ាងណាខ្លះចំពោះរឿងរ៉ាវ ទំនាក់ទំនងស្នេហាប្រេះឆារបស់ក្មួយ?

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

នាយចឺម និង អតីតមិត្តស្រី
នាយចឺម និង អតីតមិត្តស្រី
នាយចឺម និង អតីតមិត្តស្រី
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]