ម៉ាកាវ៖ ថ្មីៗនេះ យោងតាមសារព័ត៌មាន iFeng បានរាយការណ៍ថា ពីការកា.ត់.ទោ.ស របស់មហាសេដ្ឋីកាស៊ីណូ លោក Alvin Chau និងអ្នកសមគំនិត ១៩ នាក់ផ្សេងទៀត ទៅលើឧ.ក្រិ.ដ្ឋ.កម្មមួយចំនួន ដូចជា ការបង្កើតក្រុមឧ.ក្រិ.ដ្ឋ.ជន ការរៀបចំល្បែងស៊ីសងខុសច្បាប់ ការក្លែងបន្លំ និង ការលាងលុយកខ្វក់ជាដើម ដែលការកា.ត់ទោ.សនេះ ត្រូវបានធ្វើឡើងនៅទីក្រុងម៉ាកាវ (ប្រទេសចិន) កាលពីថ្ងៃទី ២ ខែកញ្ញាកន្លងទៅនេះ។

ដោយឡែក នៅក្នុងជំនុំ​ជម្រះ​នៃ​សំណុំ​រឿង​នេះ ដែលដើម្បីធានាបាននូវការ អនុលោមតាមបទប្បញ្ញត្តិស្តីពីការការពារជំ.ងឺកូវីដ១៩ គឺមានតែមនុស្ស ១៦ នាក់ប៉ុណ្ណោះ ដែលត្រូវបានអញ្ជើញ ឬកោះហៅ ដោយតុលាការ និងអាចមានសិទ្ធិចូលបន្ទប់បិទ ដើម្បីចូលរួមក្នុងដំណើរការនីតិវិធី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបីជា លទ្ធផល​នៃ​ការ​ជំនុំ​ជម្រះ​ មិន​ត្រូវ​បាន​គេ​បង្ហាញ​ឱ្យ​ដឹង​ក៏ដោយ តែលោក Alvin Chau ត្រូវ​បាន​ចោទ​ប្រកាន់​ចំនួន ៥៤ ​ករណី ហើយចំនួនភស្តុតាងក្នុងសំណុំរឿងនេះគឺមានប្រមាណ ៨០០ ពាន់លាន HKD (​ប្រហែល១០១ ពាន់លានដុល្លារ) ដែលមហាសេដ្ឋីរូបនេះ បានចំណេញរាប់រយពាន់លានដុល្លារពីអំពើខុ.ស.ច្បាប់។ 

លើសពីនេះ ខាងទំព័រ 163 បានក៏បានបន្ថែមថា លោក Alvin Chau អាចប្រឈមមុខនឹងការផ្តន្ទាទោ.សដាក់ព.ន្ធ.គា.រអតិបរមា ៣៣ ឆ្នាំ ខណៈដែល ឧ.ក្រិ.ដ្ឋ.កម្មនៃការបង្កើតក្រុមឧ.ក្រិ.ដ្ឋ.ជនតែមួយមុខនោះ គឺនឹងត្រូវផ្តន្ទាទោ.សដាក់ព.ន្ធ.នា.គារអតិបរមា ១២ ឆ្នាំទៅហើយ នេះបើយោងតាមក្រមព្រហ្មទណ្ឌរបស់ប្រទេសចិន៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Alvin Chau
Alvin Chau
Alvin Chau
Alvin Chau
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]