ចិន៖ ថ្មីៗនេះ តាមរយៈគេហទំព័រ ETtoday បានរាយការណ៍ថា គូស្នេហ៍វ័យក្មេងរបស់ តារាសម្ដែងប្រុស លោក Dylan Kuo នាង Ma Zehan បានទាក់ទាញការចាប់អារម្មណ៍ភ្លាមៗ ជាមួយនឹងការបង្ហោះខ្លឹមសារអវិជ្ជមាន នៅលើទំព័រផ្ទាល់ខ្លួន។

ក្នុងនោះដែរ នាង​បាន​និយាយ​ថា ខ្លួន​ត្រូវ​បាន​គេ​បោ.ក.​បញ្ឆោ.ត ហើយ​បាន​ហៅអ្នកដែលមក​ទទួល​ខុស​ត្រូវ​ចំពោះ​ឧ.ប.ទ្ទ.វហេតុ​នេះ​ថា «គួរ​ឲ្យ​ស្អ.ប់.ខ្ពើ.ម»។ ជាពិសេស រូបនាងថែមទាំងបានលើកឡើងទៀតថា ការកុហក​រាប់​មិន​អស់​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្អ.ប់​.ខ្ពើ.ម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់​ពី​ការ​ចែក​រំលែក​មិនបានប៉ុន្មានផង នាង Ma Zehan បាន​ធ្វើការលុប​ការ​បង្ហោះ​នេះ​ចេញ ដែលបានទាញយកការចាប់អារម្មណ៍ រហូតខាងប្រព័ន្ធ​ផ្សព្វផ្សាយ​ មានការសង្ស័យ​ថា តារា​ស្រី​រូប​នេះ​ បានបង្កប់​រឿង​ស្នេហា​ប្រេះ.ឆា ក៏ដូចជាបាននិយាយអំពីទំនាក់ទំនងរបស់នាង និងលោក Dylan Kuo ដែលកំពុងតែឆ្លងកាត់បញ្ហានឹងគ្នា។

គួរបញ្ជាក់ផងដែរថា តារាសម្ដែង លោក Dylan Kuo បានមានទំនាក់ទំនងជាមួយគូស្នេហ៍ នាង Ma Zehan ជាសាធារណៈ ក្នុងខែកញ្ញា ឆ្នាំ ២០២១។ ហើយកាលពីខែតុលាឆ្នាំមុននេះ ពួកគេទាំងពីរ បានថតរូបអាពាហ៍ពិពាហ៍ ហើយបានប្រកាសថា នឹងរៀបការជាមួយគ្នា ខណៈដែលមិត្តស្រីរបស់តារាប្រុសរូបនេះ មានអាយុតិចជាងខ្លួនរហូតដល់ទៅ ១៩ ឆ្នាំ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Dylan Kuo
Dylan Kuo
Dylan Kuo
Dylan Kuo និងគូស្នេហ៍
Dylan Kuo និងគូស្នេហ៍
Dylan Kuo និងគូស្នេហ៍
Dylan Kuo និងគូស្នេហ៍
Dylan Kuo និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]