កម្សាន្ត៖ ជាការពិតណាស់ ព្រះនាង នរោត្តម ជេនណា ត្រូវបានប្រជារាស្រ្តខ្មែរទូទៅ បានស្គាល់អំពីព្រះរានសមត្ថភាពរបស់ព្រះនាងនៅក្នុងវិស័យសិល្ប: ដោយព្រះនាង មិនត្រឹមតែមានសមត្ថភាព នៅក្នុងការបកស្រាយបទចម្រៀងនោះទេ តែព្រះនាងក៏មានទម្រង់ភ័ក្រល្អ គួបផ្សំ និងសមត្ថភាពនានាដែលរួមទាំងការអាចចេះមានបន្ទូលរហូតដល់ទៅ ៥ ភាសាផងដែរ។
យ៉ាងណាមិញ ព្រះនាងមិនត្រឹមតែមានព្រះសមត្ថភាពនៅក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ បើក្រឡេកទៅមើលការតុបតែងខ្លួនរបស់ទ្រង់វិញ ឃើញថារាល់ការតុបតែងខ្លួនសឹងតែគ្រប់កម្មវិធី មិនថាពេលណានោះទេ ពិតជាស្រស់ស្អាតខ្លាំងជាមួយនឹងការច្នៃម៉ូតសម្លៀកបំពាក់ជាច្រើន ប្លែកភ្នែកគួរឲ្យសរសើរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស បើក្រលេកមើលបណ្តុំឈុតបុរាណខ្មែរ ដែលព្រះនាងតូច បានគ្រោងជាច្រើនឈុតក្នុងការរចនា ឆ្នៃម៉ូដប្លែកៗពីគ្នា សុទ្ធសឹងតែធ្វើឡើងរំលេចនូវវប្បធម៌ប្រពៃណីខ្មែរ ស្អាតត្រជាក់ភ្នែក មើលទៅលេចធ្លោគ្រប់ឈុត ធ្វើឲ្យមហាជននាំគ្នាពោលពាក្យសរសើរ មិនដាច់បូករួមនឹងសម្រស់ដ៏ស្រស់ល្អឯករបស់ ព្រះនាងទៀតនោះ រឹតតែស្អាតឥតខ្ចោះតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]