រាជធានីភ្នំពេញ ៖ បងប្អូនភាគច្រើន ប្រាកដជាបានស្គាល់តារាចម្រៀងប្រុស លីម តិចម៉េង ជាក់ជាមិនខាន ជាតារាចម្រៀងលើកពានCambodian Idol ប្រចាំរដូវកាលទី៤ ក៏ជារដូវកាលផ្ទុះ ការតាមដានមិនធម្មតា ខុសឆ្ងាយពីការប្រកួតរដូវកាលមុនៗ។

តួយ៉ាង តារាប្រុស លីម តិចម៉េង ផ្ទុះប្រជាប្រិយភាពដូច្នេះ តាំងពីមិនទាន់ចេញលទ្ធផលមកម្លេះ ដោយរូបលោកមានហ្វេនៗនាំចាំគាំទ្រពេញៗស៊ូឌីយោប្រឡង ប្រចាំសប្តាហ៍តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត ក្រោយចប់ការប្រកួត កាលពីម្សិលមិញនេះ ជាកម្មវិធីដំបូងរបស់តារាប្រុសថ្មីថ្មោង តិចម៉េង ងាកទៅមើលចំនួនអ្នកគាំទ្រទៅចូលរួមវិញ ឃើញហើយញាក់សាច់ មិនចាញ់តារាចម្រៀងរៀមច្បងល្បីៗប៉ុន្មានទេ សូម្បីតែពេលដើរទៅឆាកក៏មានហ្វេនៗនៅចាំស្រែកហូរ ភ្លូកទឹកភ្លូកដីធ្វើឲ្យមហាជនចាប់អារម្មណ៍មិនធម្មតាទេ នេះទើបនឹងក្លាយជាតារាមិនប៉ុន្មានផង ចុះទម្រាំច្រើនខែច្រើនឆ្នាំទៀត តិចម៉េង អាចមានលទ្ធភាពក្លាយជាតារាល្បីប្រចាំប្រទេសក៏ថាបាន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាពកម្មវិធីដំបូងរបស់ លីម តិចម៉េង
រូបភាពកម្មវិធីដំបូងរបស់ លីម តិចម៉េង
រូបភាពកម្មវិធីដំបូងរបស់ លីម តិចម៉េង
រូបភាពកម្មវិធីដំបូងរបស់ លីម តិចម៉េង
រូបភាពកម្មវិធីដំបូងរបស់ លីម តិចម៉េង
រូបភាពកម្មវិធីដំបូងរបស់ លីម តិចម៉េង
រូបភាពកម្មវិធីដំបូងរបស់ លីម តិចម៉េង
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]