ភ្នំពេញ៖ ធនាគារ HH Bank បានដឹកនាំបុគ្គលិកប្រមាណ១០០នាក់ ជាមួយនឹងសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់់ ឧបត្ថម្ភជួយដល់កុមារកំព្រាទាំងអស់នៅមណ្ឌលមែកឈើ ស្ថិតនៅ ភូមិ លិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះគឺជាកម្មវីធីសប្បុរសធម៌លើកទី៣ហើយ ដែលធនាគារ HH Bank រៀបចំឡើងដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់កុមារកម្ពុជា ក្នុងនោះកាលពីឆ្នាំ២០២១ ធនាគារបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ ហើយកាលពីដើមឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ធនាគារបានរៀបចំយុទ្ធនាការបរិច្ចាគឈាម និងឧបត្ថម្ភថវិការជូនមន្ទីពេទ្យគន្ធបុប្ផាកម្ពុជា ។ ដោយឡែកកម្មវិធីសប្បុរសធម៌លើកទី៣ នេះ ធនាគារបានផ្តោតលើការទ្រទ្រង់កុមារកំព្រាដែលខ្វះខាត ឱ្យទទួលបាននូវការទំនុកបំរុងគ្រប់គ្រាន់ដើម្បីពួកគេមានលទ្ធភាពរៀនសូត្រ និងឱកាសទទួលយកការយកចិត្តទុកដាក់ដូចក្មេងៗដទៃ ក៏ដូចជាដើម្បីអនាគតកាន់តែប្រសើរ។
បន្ទាប់ពីទទួលបានដំណឹង អំពីភាពខ្វះខាតរបស់កុមារកំព្រាដែលរស់នៅក្នុងមណ្ឌលមែកឈើ ដែលសព្វថ្ងៃមានកុមារកំព្រា ជាង១២០នាក់ រស់នៅដោយជួបផលលំបាក តាមរយៈការបង្ហោះលើផេករបស់ លោកប្រធានមណ្ឌលមែកឈើ លោក Phalla Phorn ភ្លាមនោះ លោក ឈន់ សកល នាយកនាយកដ្ឋានផ្សព្វផ្សាយ និងអភិវឌ្ឍផលិតផលនៃធនាគារ HH BANK បានចាត់ចែងក្រុមការងារចុះទៅត្រួតពិនិត្យផ្ទាល់ដល់មណ្ឌលមែកឈើ ហើយក៏រៀបចំកម្មវិធីសប្បុរសធម៌នេះឡើង។ អគ្គនាយកធនាគារ HH BANK លោក Jason Wong Ling Chung បានមានប្រសាសន៍ថា៖
លោក ភាន់ ផល្លា ប្រធានមណ្ឌលមែកឈើ បានថ្លែងថា៖
បន្ទាប់ពីសម្ដែងរបាំ កុមារី ចន្ទ លិតា ដែលរស់នៅក្នុងមណ្ឌលនេះ បានបញ្ចេញអារម្មណ៍យ៉ាងរំភើបថា៖
ក្រៅពីឧបត្ថម្ភសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ ធនាគារ HH Bank ក៏បានឧបត្ថម្ភផងដែរនូវសួនបន្លែធម្មជាតិ ដែលមានការចូលរួមដាំដុះដោយថ្នាក់គ្រប់គ្រងដោយផ្ទាល់ ដើម្បីផ្តល់ជាអាហារទំនុកបំរុងបន្ថែមក្នុងជីវភាពប្រចាំថ្ងៃ ជាពិសេសកាត់បន្ថយចំណាយប្រចាំថ្ងៃរបស់មណ្ឌលលើការទិញម្ហូបអាហារសម្រាប់កុមារ។
គួរបញ្ជាក់ថា ធនាគារ HH BANK មានទីស្នាក់កាលកណ្តាលនៅទល់មុខវិទ្យាល័យព្រះស៊ីសុវត្ថិ អាគារលេខ #៦៤ វិថីព្រះនរោត្តម កែងផ្លូវ ១៧៨ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលគ្រប់គ្នាបានស្គាល់ថាជាធនាគារពាណិជ្ជថ្មីមួយ ជាមួយសេវាកម្មប្រាក់កម្ចី និងប្រាក់បញ្ញើ ប្រកបដោយភាពរួសរាយរាក់ទាក់ និងរហ័សទាន់ចិត្ត ជាមួយផែនការពង្រីកសាខាជាច្រើននៅរាជធានី និងតាមបណ្តារខេត្តក្រុងនាពេលឆាប់ៗខាងមុខនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]