ចិន៖ នៅថ្ងៃទី ៤ ខែកញ្ញា HK01 រាយការណ៍ថា ឪពុករបស់បុរសរាំ ជាជនរងគ្រោះក្នុងឧបទ្ទវហេតុធ្លាក់អេក្រង់ LED ទម្ងន់ ៦០០ គីឡូក្រាមមានសំបុត្រវែងមួយ ចែករំលែកអំពីស្ថានភាពលំបាករបស់កូនប្រុសលោក។

តាមរយៈកំណត់ហេតុនោះ គ្រូពេទ្យបានកំណត់ថា នឹងមានឱកាស ៩៥ភាគរយ ដែល Li Kaiyan នឹងខ្វិន និងមិនអាចដូចកាលពីមុនបាន ដោយគ្រួសារ​ងាក​មក​ប្រើ ​វិធានការ​ចាក់​ម្ជុល​វិទ្យាសាស្ត្ រ​ដើម្បី​ស្វែងរក​ក្តី​សង្ឃឹម​ជួយ​ដល់រូបលោក ​ឱ្យ​ស្ថានភាព​ប្រសើរ​ឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត កាលពីសប្តាហ៍មុន នៅពេលដែលយើងលឺគ្រូពេទ្យរាយការណ៍ពី លទ្ធផលនៃការព្យាបាលរបស់កូនប្រុសរបស់លោក បេះដូងជាឪពុករបស់គេមានអារម្មណ៍ថា ក្តីសង្ឃឹមទាំងអស់ត្រូវបានរលត់ទៅវិញ ដោយគ្រូពេទ្យចិន និងបស្ចិមប្រទេសសុទ្ធតែនិយាយ ឱកាសនៃការជាសះស្បើយរបស់ Li Kaiyan គឺត្រឹមតែ ៥ ភាគរយតែប៉ុណ្ណោះ។

កាលពីថ្ងៃទី ២៨ ខែកក្កដា នៅក្នុងប្រទេសហុងកុង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះឧប្បត្តិហេតុនៅលើឆាកអំឡុងពេលសម្តែងរបស់ក្រុម Mirror ដែលអេក្រង់ LED ទម្ងន់ ៦០០ គីឡូក្រាមស្រាប់តែធ្លាក់កណ្តាលឆាក។

បន្ថែមពីនេះ Li Kaiyan បានរង​របួស​ធ្ងន់​ធ្ងរ​បំផុត​ព្រោះ​ត្រូវ​ប៉ះ​អេក្រង់ ដែលគេធ្វើរោគវិនិច្ឆ័យថា រូបលោកមានរបួសក្បាល និងកធ្ងន់ធ្ងរ, ហូរឈាមក្នុងខួរក្បាល បានបាក់ឆ្អឹងកងទី៤ និងគម្លាតឆ្អឹងខ្នងទី ៥៕

ប្រភព៖ zingnews

សូមទស្សនារូបភាពខាងក្រោម៖

Li Kaiyan និងប៉ា
Li Kaiyan
Li Kaiyan និងប៉ាម៉ាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]