ភ្នំពេញ៖ ពិតណាស់ក្រុមហ៊ុន Mediaload ទើបតែឈានជើងចូលវិស័យបវរកញ្ញាជាលើកដំបូង ដែលបានទិញសិទ្ធិបង្កើតកម្មវិធីMiss Teen International Cambodia Miss Preteen International Cambodia និង Miss Multinational Cambodia ហើយទទួលបានភាពជោគជ័យកន្លងមក។ 

ដោយបច្ចុប្បន្នខាងក្រុមហ៊ុនកំពុងពង្រីកវិស័យមួយនេះ ដោយបានទិញសិទ្ធិ Mister Teen International Cambodia បន្ថែម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កម្មវិធី Mister Teen International Cambodia ជាកម្មវិធីប្រកួតសម្រាប់បុរស ដែលមានអាយុចាប់ពីចន្លោះ ១៤ឆ្នាំដល់១៩ឆ្នាំ និងតម្រូវឲ្យមានកម្ពស់ចាប់ពី ១៦៥cmឡើងទៅ។ ហើយកម្មវិធីក៏កំពុងជ្រើសរើសបេក្ខភាពដើម្បីដាក់ពាក្យចូលរួមប្រកួតជាមួយកម្មវិធី ដែលអ្នកឈ្នះក្លាយជាម្ចាស់ជ័យលាភី នឹងមានឱកាសទៅប្រកួតលើឆាកអន្តរជាតិ និងអាចចូលរួមថតរឿងក្នុងផលិតកម្មធំៗជាច្រើនទៀត។ 

គួរបញ្ជាក់ផងដែរថា បេក្ខជនមានបំណងដាក់ពាក្យអាចបញ្ជូនចូលមកផេក Mister Teen International Cambodia នូវព័ត៌មានដូចខាងក្រោម៖

១. ឈ្មោះពេញ ថ្ងៃខែឆ្នាំកំណើត និង លេខទូរស័ព្ទ

២. រូបថតមួយចំហរខ្លួនមួយសន្លឹក និងរូបថត Selfie មួយសន្លឹក

៣.កម្ពស់ និងម្ងន់

៤. ឆ្នាំសិក្សា ឈ្មោះសាលារៀន ឬកន្លែងការងារបច្ចុប្បន្ន ឬមុខរបររបស់អ្នក

៥. ទីកន្លែងកំណើត និងអាស័យដ្ឋានបច្ចុប្បន្ន៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]