ភ្នំពេញ៖​ នៅក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌខាងមុខនេះ តើលោកអ្នកចង់ទិញកាដូក្នុងតម្លៃពិសេសសម្រាប់ជូន​ដល់ចាស់ទុំ អ្នកមានគុណ និងឪពុកម្តាយរបស់អ្នកដែរឬទេ? សំខាន់មានជំរើសច្រើនសម្រាប់​គ្រួសារ​អ្នក! 

អ្នករៀបចំកម្មវិធី VL Event Planner នាំមកនូ​វកម្មវិធី ពិព័រណ៍គ្រួសារខ្ញុំ​ My Family Fair ដែលជា​លើកទី ៤​ សម្រាប់គ្រួសារគ្របវ័យ ទាំងបុរស នារី និងសម្រាប់កុមារតូចៗ រាប់រយមុខក្នុងតម្លៃ​ប្រម៉ូសិនពិសេស និងបញ្ចុះតម្លៃ​រហូតទៅដល់ ៨០% ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កម្មវិធី ពិព័រណ៍គ្រួសារខ្ញុំ​ My Family Fair

ពិព័រណ៍គ្រួសារខ្ញុំ លើកទី៤ នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ដែលមានទីតាំងស្ថិតនៅ​ ផ្សារទំនើប អ៊ីអន ម៉ល សែនសុខ សុីធី ជាន់ផ្ទាល់ដី (AEON 2)​ ច្រកម៉លទី៥ ចាប់ពីម៉ោង​ ​៩ព្រឹក​ ដល់ម៉ោង ១០យប់ ។​

ពិព័រណ៍គ្រួសារខ្ញុំ លើកនេះផងដែរ មានការចូលរួមពីក្រុមហ៊ុន HBI Import and Export ដែលមាន ប្រេន Daddy Cares ដែលឪពុកម្តាយគ្រប់រូបគួរតែយល់ដឹង ជាម្ចាស់ឧបត្ថម្ភកម្មវិធីផ្តាច់មុខ និងសហ ការឧបត្ថម្ភ​កម្មវិធី​ដោយ ធនាគា KB Daehan, បុរី វីលលៀម, One 70, និង Phnom Penh Galaxy Garden  ព្រមទាំងក្រុមហ៊ុនផ្នែកសេវាកម្ម  ក្រុមហ៊ុនអចលនទ្រព្យ និង ផលិតផល​រាប់រយមុខទៀត ​ដែលជា​តម្រូវ​ការប្រចាំថ្ងៃរបស់គ្រប់ក្រុមគ្រួសារ ។

  កម្មវិធី ពិព័រណ៍គ្រួសារខ្ញុំ​ My Family Fair

អ្វីដែលពិសេសជាងនេះទៅទៀត គឺមានការប្រកួតប្រជែងវគ្គជំរុះ “ទេពកោសល្យរបស់ខ្ញុំ រដូវកាលទី៤” ដែលរៀបចំដោយក្រុម VL Entertainment ពីរថ្ងៃជាប់គ្នាចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកញ្ញា​ជាមួយបេក្ខជនគ្រប់រូបនៅក្នុងព្រះរាជាណា​ចក្រកម្ពុជាយើង ព្រមទាំងមានការចូលរួមពីតារាចម្រៀង​ល្បីៗជាច្រើន រូបទៀត ច្រៀងរាំទាំងបទ​សម័យ និងបទ​ប្រពៃណីខ្មែរក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌនេះ​ផងដែរ ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ: 088 763 0580/ 096 921 8385​ ។

Video link: https://fb.watch/f4KRzfI1QH/

  កម្មវិធី ពិព័រណ៍គ្រួសារខ្ញុំ​ My Family Fair
  កម្មវិធី ពិព័រណ៍គ្រួសារខ្ញុំ​ My Family Fair
  កម្មវិធី ពិព័រណ៍គ្រួសារខ្ញុំ​ My Family Fair
  កម្មវិធី ពិព័រណ៍គ្រួសារខ្ញុំ​ My Family Fair
  កម្មវិធី ពិព័រណ៍គ្រួសារខ្ញុំ​ My Family Fair
  កម្មវិធី ពិព័រណ៍គ្រួសារខ្ញុំ​ My Family Fair

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]