ភ្នំពេញ៖ អាចនិយាយក្រុមហ៊ុន Mediaload បានទិញសិទ្ធិកម្មវិធី Miss Teen International Cambodia។ បើទោះបីទើបតែបង្កើតឡើងនៅកម្ពុជាជាលើកដំបូង ប៉ុន្តែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនគ្រប់ទិសទី។ ម្យ៉ាងវិញទៀត ខាងកម្មវិធីធ្លាប់បាន បញ្ជូនបវរកញ្ញាទៅប្រកួតលើឆាកអន្តរជាតិ និងទទួលបានភាពជោគជ័យអាចឈានដល់ Top10។ 

យ៉ាងណាមិញ កម្មវិធីMiss Teen International Cambodia 2023 បានបើកការទទួលពាក្យចាប់ពេលនេះតទៅហើយ។ ប្រសិនបើបេក្ខនារី មានចំណាប់អារម្មណ៍អាចបញ្ជូនពាក្យចូលមកផេក Miss Teen International Cambodia នូវព័ត៌មានខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

1. ឈ្មោះពេញ ថ្ងៃខែឆ្នាំកំណើត និង លេខទូរស័ព្ទ

2. រូបថតមួយចំហរខ្លួនមួយសន្លឹក និងរូបថត Selfie មួយសន្លឹក

3. កំពស់ ទំងន់ និងទំហំទាំង៣ (ដើមទ្រូង ចង្កេះ និងត្រគាក)

4. ឆ្នាំសិក្សា ឈ្មោះសាលារៀន ឬកន្លែងការងារបច្ចុប្បន្ន ឬមុខរបររបស់អ្នក

5. ទីកន្លែងកំណើត និងអាស័យដ្ឋានបច្ចុប្បន្ន

គួរបញ្ជាក់ផងដែរថា អ្នកឈ្នះមកុដ Miss Teen International Cambodia ២០២៣ នឹងទទួលបានរង្វាន់ បូកជារួមជាមួយនិងកិច្ចសន្យាការងារតម្លៃ២០លានរៀល។

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
វីដេអូ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]