ភ្នំពេញ៖ ផលិតកម្ម Galaxy Navatra កាលពីថ្ងៃអាទិត្យកន្លងទៅបានចេញថត MV អាល់ប៊ុម របស់ខ្លួនត្រៀមបម្រើអារម្មណ៍ពុកម៉ែបងប្អូន នារដូវភ្ជុំបិណ្ឌខាងមុខនេះ។ អ្វីដែលជាការកត់សម្គាល់នៅ ក្នុងសកម្មភាពនោះ ក្រៅពីកំពូលតារាចម្រៀងល្បីក្នុងផលិតកម្ម គេកត់សម្គាល់ឃើញថា មានស្រីស្អាតរហូតដល់ទៅជាង ៥០០នាក់ គ្រងសំលៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតជាទីបំផុត។

សកម្មភាពថត MV នេះបានធ្វើឡើងនៅអាគារ Diamond City Hall មជ្ឈមណ្ឌលកោះពេជ្រ ដោយក្នុងនោះមានបទចម្រៀងជាច្រើនបទ ហើយមានគ្រប់ទម្រង់សម្រាប់បម្រើអារម្មណ៍ពុកម៉ែបងប្អូន នារដូវភ្ជុំបិណ្ឌខាងមុខនេះតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះផ្ទាល់ដល់កន្លែងថត

អ្វីដែលកាន់តែពិសេសលើសពីសព្វដងនោះ ពេលនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បង្ហាញវត្តមានចុះផ្ទាល់ ដើម្បីលើកទឹកចិត្តក្រុមការងារផលិត ក៏ដូចជាតារាសម្ដែងទាំងអស់យ៉ាងសប្បាយរីករាយ ដោយសកម្មភាពថតនោះបានធ្វើឡើងតាំងតែពីព្រឹករហូតដល់ទៀបភ្លឺតែម្ដង។

ទន្ទឹមគ្នានោះដែរអ្នកឧកញ៉ា ក៏បានបង្ហោះសារអមដោយរូបភាពជាច្រើនសន្លឹកលើផេកផ្ទាល់ខ្លួន និងបានលើកឡើងថា «រួមគ្នាដើម្បីសិល្បៈវប្បធម៌យើង» ហើយអ្នកឧកញ៉ាបានបញ្ជាក់ផងដែរថា៖

ប្រសាសន៍អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះផ្ទាល់ដល់កន្លែងថត

អ្នកឧកញ៉ាបន្តលើកឡើងដោយមោទកភាពថា៖

ប្រសាសន៍អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះផ្ទាល់ដល់កន្លែងថត

សូមជម្រាបថា គ្រប់តារាចម្រៀងទាំងអស់នៅក្នុងផលិតកម្ម Galaxy Navatra  មានដូចជា ឧកញ៉ា ព្រាប សុវត្ថិ , ខេម , តន់ ចាន់សីម៉ា , អ៊ុក សុវណ្ណារី , ធឿន បូរី , វង្ស ថាណាន់ និង ពូ ជាដើម ត្រូវបានថ្នាក់ដឹកនាំ រៀបចំឲ្យមានបទចម្រៀងច្រៀងគ្រប់ៗគ្នា ដែលបទចម្រៀងទាំងនោះ សុទ្ធតែជាបទចម្រៀង មេឡូឌីថ្មីៗ មានគ្រប់បែបគ្រប់ទម្រង់ ដូចជា រាំវង់ រាំក្បាច់  សារ៉ាវ៉ាន់ កន្ទ្រឹម ឡាំលាវជាដើម។ សង្ឃឹមថា បទចម្រៀងដែលផលិតនេះ នឹងជាចំណែកមួយជួយបម្រើអារម្មណ៍ពុលម៉ែបងប្អូន ឲ្យមានភាពសប្បាយរីករាយ នាថ្ងៃជួបជុំគ្រួសារនារដូវភ្ជុំបិណ្ឌខាងមុខនេះជាក់ជាមិនខាន៕

សកម្មភាពថត
សកម្មភាពថត
សកម្មភាពថត
សកម្មភាពថត
សកម្មភាពថត
សកម្មភាពថត
សកម្មភាពថត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]