កូរ៉េខាងត្បូង៖ បទចម្រៀងថ្មីមានចំណងជើង «Pink Venom» របស់ BLACKPINK ត្រូវបានដកចេញពី «Music Bank» បន្ទាប់ពីត្រូវបានចាត់ទុកថា វាមានភាពមិនសមរម្យសម្រាប់ការផ្សាយទៅលើទូទស្សនិ៍ប៉ុស្តិ៍ KBS។
យោងតាមឧស្សាហកម្មតន្ត្រីកាលពីថ្ងៃទី ៥ ខែកញ្ញា បទចម្រៀងចុងក្រោយរបស់ BLACKPINK «Pink Venom» ត្រូវបានដកចេញពីតារាងក្នុងកម្មវិធី 'Music Bank' បន្ទាប់ពីគណៈកម្មាធិការត្រួតពិនិត្យតន្ត្រីរបស់ KBS ចាត់ទុកថាបទចម្រៀងនេះ មិនសមនឹងការចាក់ផ្សាយតាមស្តង់ដារ KBS ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហេតុផលរបស់គណៈកម្មាធិការ សម្រាប់ការសម្រេចចិត្តនៅថ្ងៃទី ២៤ ខែសីហា គឺថាបទនេះ បានរំលោភលើមាត្រា ៤៦ នៃស្តង់ដារនៃការផ្សាយដូចជា ការរួមបញ្ចូលឈ្មោះម៉ាកប្រ៊េន នៅក្នុងទំនុកបទចម្រៀង។
ជាទូទៅ ផលិតកម្ម នឹងកែប្រែអត្ថបទចម្រៀង និងស្នើសុំការពិចារណាឡើងវិញ។ ប៉ុន្តែមានសេចក្តីរាយការណ៍ថា YG Entertainment មិនបានសរសេរឡើងវិញ ឬដាក់ញត្តិឱ្យពិចារណាឡើងវិញនោះទេ៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]