សិង្ហបុរី៖ គ្រូបង្រៀនគណិតវិទ្យាអាយុ ២៦ ឆ្នាំម្នាក់ ត្រូវបានតុលាការ កាត់ទោស ឲ្យជាប់ពន្ធនាគារ ដោយសារបុរសរូបនោះ បានមានទំនាក់ទំនងស្នេហាជាមួយនឹងសង្សារ ដែលជាអនិតិជន ជាសិស្សបរទេសរបស់ខ្លួន។
តាមប្រភពដដែល សិស្សបរទេស ដែលមានអាយុ ១៤ ឆ្នាំរបស់លោក បានចាប់ផ្តើមទំនាក់ទំនងផ្លូវភេទជាមួយនាង ដោយបានប្រព្រឹត្តបទល្មើសផ្លូវភេទជាច្រើន នៅក្នុងអ្នកទាំងពីរមានទំនាក់ទំនងស្នេហា កាលជា សិស្ស ហើយនឹងគ្រូ។។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទៀតសោត ជនជាប់ចោទ បានប្រាប់លួងសោម ជនរងគ្រោះ ថាវាជា រឿងធម្មជាតិសម្រាប់គូស្នេហ៍រួមភេទ ហើយប្រាប់នាង កុំឱ្យប្រាប់នរណាម្នាក់អំពីវាព្រោះវានឹងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់នាង និង មានសម្ពាធ សម្រាប់នាងប្រសិនបើឪពុកម្តាយរបស់នាងបានដឹង។
មែនទែនទៅ រឿងរ៉ាវមួយនេះ បានកើតឡើងនៅពេលដែលក្មេងស្រីរូបនេះបានត្រឡប់ទៅប្រទេសកំណើតរបស់នាងក្នុងថ្ងៃខួបកំណើតគម្រប់ ១៥ ឆ្នាំរបស់នាងហើយបានប្រាប់ម្តាយរបស់នាងពីអ្វីដែលបានកើតឡើង។
ជនល្មើសដែលបច្ចុប្បន្នមានអាយុ ២៩ឆ្នាំ ត្រូវបានកាត់ទោសកាលពីថ្ងៃចន្ទទី ៥ កញ្ញាឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ។ លោកបានសារភាពកំហុសចំពោះការចោទប្រកាន់ចំនួនបី ពីបទរួមភេទលើអនីតិជនដោយការចោទប្រកាន់ពីរផ្សេងទៀតត្រូវបានកំពុងពិចារណា។
យ៉ាងណាមិញ ឈ្មោះរបស់ជនរងគ្រោះ ជនល្មើស និងសាលាដែលចោទសួរ មិនអាចផ្សព្វផ្សាយបានទេ ដោយសារដីកាបង្គាប់ឱ្យការពារអត្តសញ្ញាណជនរងគ្រោះផងដែរ៕
ប្រភព៖ channelnewsasia
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]