ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន DSG International (Thailand) PLC និងក្រុមហ៊ុន Sino Pacific Inter-Holding (Singapore) PTE Limited បានប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជ្រើសតាំងក្រុមហ៊ុន Pacific Andaman (Cambodia) Co.,Ltd. ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Sino-Pacific Inter-Holding ជាអ្នកចែកចាយផ្ដាច់មុខផលិតផលរបស់ក្រុមហ៊ុន DSG​ នៅក្នុងទីផ្សារប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយថ្នាក់ដឹកនាំទាំងពីរភាគី គឺលោក Apisak Akarapattanaukul ជានាយកក្រុមហ៊ុន ​DSG និងលោក Savet Savetsomphop ជានាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុន Sino-Pacific.

គួរបញ្ជាក់ថាក្រុមហ៊ុន DSG International (Thailand) PLC (DSGT)​ ជាក្រុមហ៊ុនផលិតខោទឹកនោមកូនក្មេងនិងខោទឹកនោមមនុស្សចាស់ដែលមានការិយាល័យកណ្តាលនៅទីក្រុងបាងកក។ ផលិតផលខោទឹកនោមកូនក្មេងរបស់ក្រុមហ៊ុន DSG គឺមានឈ្មោះថា Babylove ដែលជាម៉ាកខោទឹកនោមនាំមុខគេនៅប្រទេសថៃ និងខោទឹកនោមមនុស្សចាស់ម៉ាក Certainty ​ ដែលលក់ដាច់ជាងគេលំដាប់លេខ១នៅទីផ្សារប្រទេសថៃ។ 

ហើយគួរកត់សំគាល់ផងដែរថា ក្រុមហ៊ុន Pacific Andaman (Cambodia) Co., Ltd. បានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៨ មកម្ល៉េះ។ ក្រុមហ៊ុននេះជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Sino-Pacific Trading (Thailand) ដែលមានបទពិសោធន៍ក្នុងការចែកចាយផលិតផលនៅក្នុងប្រទេសថៃរយៈពេលជាង៥០ឆ្នាំមកហើយ និងថ្មីៗនេះ ក្រុមហ៊ុនបានពង្រីកសាខារបស់ខ្លួននៅក្នុងប្រទេសសឹង្ហបុរី មីយ៉ាន់ម៉ា និងប្រទេសកម្ពុជា។

លោក Savet Savetsomphop បានមានប្រសាសន៍ថា៖

ជាងនេះទៅទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូនេះ ក្រុមការងារផ្នែកទីផ្សាររបស់ក្រុមហ៊ុនDSG ប្រទេសថៃបានមកជួយបណ្ដុះបណ្ដាលក្រុមការងាររបស់ក្រុមហ៊ុន Pacific Andaman (Cambodia) Co.,​ Ltd. នៅប្រទេសកម្ពុជា ដើម្បីឲ្យយល់ច្បាស់នូវគុណប្រយោជន៍របស់ផលិតផល និងដំណើរការលក់ឲ្យមានប្រសិទិ្ធភាព។

នៅថ្ងៃបណ្ដុះបណ្ដាលនោះដែរ លោក Dennis Foo នាយកក្រុមហ៊ុន Pacific Andaman (Cambodia) Co.,​Ltd.​ ប្រចាំប្រទេសកម្ពុជាបានស្វាគមន៍យ៉ាងកក់ក្ដៅដល់លោក Apisak Akarapattanaukul​ នាយក្រុមហ៊ុនDSG និងក្រុមការងារដ៏ទៃទៀត ហើយលោកក៏ថ្លែងអំណរគុណដល់ក្រុមហ៊ុន DSG ដែលបានជ្រើសរើសក្រុមហ៊ុន ហ៊ុន Pacific Andaman (Cambodia) Co.,​​ Ltd. ធ្វើជាដៃគូអាជីវកម្មរបស់ខ្លួន។ ផលិតផលរបស់ក្រុមហ៊ុនDSG ដែលនឹងត្រូវចែកចាយដោយក្រុមហ៊ុន Pacific Andaman (Cambodia) Co.,​Ltd ទៅក្នុងទីផ្សារប្រទេសកម្ពុជា គឺខោទឹកនោមកូនក្មេងម៉ាក BabyLove និងខោទឹកនោមមនុស្សចាស់ម៉ាក Certainty៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]