ភ្នំពេញ៖​ ក្រុមហ៊ុន យូ-ផេ ឌីជីធល ម.ក ជាក្រុមហ៊ុនដែលផ្តល់ជូននូវភាពងាយស្រួលក្នុងការទូទាត់សាច់ប្រាក់បែបអេឡិចត្រូនិកតាម​ទូរសព្ទដៃបានសហការជាមួយ ក្រុមហ៊ុន អ៊ី-ហ្គេត ថេកណឡជី ឯ.ក ដែលជាកម្មវិធីដឹកជញ្ជូនអាហារ ភេសជ្ជៈ និងគ្រឿងទេស ផ្តល់ជូនការដឹកជញ្ជូនឥតគិតថ្លៃដល់អ្នកប្រើប្រាស់ទាំងអស់។

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈដែលនឹងពង្រឹងភាពជាដៃគូទូទាត់សាច់ប្រាក់តាមបែបអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជា។ ឥឡូវនេះ ពួកគេសហការគ្នាសាជាថ្មីដោយបាននាំយកនូវប្រូម៉ូសិនពិសេសៗ​ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ទាំងអស់របស់ អ៊ី-ហ្គេត និង យូ-ផេ!  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន យូ-ផេ បានផ្តល់ជូននូវការដឹកជញ្ជូនដោយឥតគិតថ្លៃសម្រាប់ការកម្មង់នៅលើកម្មវិធីទូរសព្ទដៃ អ៊ី-ហ្គេត ដែលទូទាត់ប្រាក់តាមរយៈ យូ-ផេ​ វ៉ាឡេត។ ក្នុងយុទ្ធនាការប្រូម៉ូសិនថ្មីនេះដែរក្រុមហ៊ុនទាំងពីរបានបោះទុនវិនិយោគជិត ១,000,000 ដុល្លារនៅក្នុងយុទ្ធនាការនេះ។ 

ល័ក្ខខ័ណ្ឌនៃការដឹកជញ្ជូនឥតគិតថ្លៃមានដូចខាងក្រោម៖

• ទទួលបានការដឹកជញ្ជូនឥតគិតថ្លៃរហូតដល់ ២ ដុល្លារ។

• អ្នកប្រើប្រាស់ម្នាក់អាចធ្វើការបញ្ជាទិញ ៥ ដងក្នុងមួយថ្ងៃ។

ប្រសិនបើថ្លៃដឹកជញ្ជូនលើសពីចំនួនដែលបានបញ្ជាក់នៅខាងលើ​ នោះអ្នកប្រើប្រាស់នឹងត្រូវចំណាយលើថ្លៃសេវាដែលនៅសល់។​ ឧទាហរណ៍៖ ប្រសិនបើថ្លៃដឹកជញ្ជូនសរុប ៣ ដុល្លារ នោះអ្នកប្រើប្រាស់នឹងត្រូវបង់ត្រឹមតែ ១ ដុល្លារ បន្ទាប់ពីទទួលបានការបញ្ចុះតម្លៃលើថ្លៃដឹកជញ្ជូន ២ ដុល្លារ។

អ្នកប្រើប្រាស់ទាំងអស់អាចទទួលបានប្រូម៉ូសិននេះដោយគ្រាន់តែធ្វើការកម្មង់នៅលើកម្មវិធី ទូរសព្ទដៃ អ៊ី-ហ្គេត រួចជ្រើសរើសការទូទាត់ប្រាក់តាម យូ-ផេ​ វ៉ាឡេត។ 

អតិថិជន​អាច​ទាញ​យក​ យូ-ផេ វ៉ាឡេត ពី App Store/ Play Store រួច​ចុះ​ឈ្មោះ​ប្រើប្រាស់​ដោយ​ឥត​គិតថ្លៃ​ដោយ​ចំណាយ​ពេល​ខ្លី​បំផុត។

អតិថិជន​អាច​ដាក់​ប្រាក់​ចូល​គណនី យូ-ផេ វ៉ាឡេត របស់​ពួកគេ​តាម​រយៈម៉ាស៊ីន យូ-ផេ KIOSK ដែល​មាន​នៅ​រាជធានី​ភ្នំពេញ និង បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​ដូចជា ខេត្ត​កណ្ដាល បាត់ដំបង សៀមរាប និង ខេត្ត​ព្រះសីហនុ។

សម្រាប់ព័ត៌មានលម្អិត ឬការសាកសួរព័ត៌មានបន្ថែមទាក់ទងនឹងប្រូម៉ូសិននេះ សូមទាក់ទងមកកាន់៖ 855 85 978 899 (ខ្មែរ/ EN) ឬ 855 81 978 899 (ខ្មែរ/ CN)។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]