កូរ៉េខាងត្បូង៖ ថ្មីៗនេះ ក្រៅពីបានធ្វើបច្ចុប្បន្នភាព ពីជីវិតប្រចាំថ្ងៃបន្ទាប់ពីមានផ្ទៃពោះ តារាសម្ដែងស្រី Son Ye Jin បានធ្វើឲ្យហ្វេនៗយកចិត្តទុកដាក់ជាពិសេស នៅពេលដែលបានចែករំលែកពីមុខម្ហូបជាច្រើនមុខ ដែលក្រុមគ្រួសាររបស់នាងបានទទួលទាន កាលពីសប្ដាហ៍មុន។

យ៉ាងណាមិញ អមជាមួយនឹងការចែករំលែករបស់ Son Ye Jin បានធ្វើឲ្យអ្នកលេងអ៊ីនធឺណេត មើលឃើញនំខេកមួយ ដែលមានពាក្យជូនពរថ្ងៃកំណើតដល់អ្នកម្ដាយ រហូតដល់មានការបង្ហើបថា កាលពីប៉ុន្មានថ្ងៃមុននេះ គឺជាថ្ងៃខួបកំណើតរបស់ម្ដាយ លោក Hyun Bin ដែលត្រូវជាម្ដាយក្មេករបស់នាង ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយតាមរយៈនេះ គេក៏អាចដឹងថា ប្ដីប្រពន្ធ Son Ye Jin និងស្វាមី បានរៀបចំពិធីជប់លៀងតូចមួយយ៉ាងកក់ក្ដៅ ដើម្បីអបអរថ្ងៃកំណើតដល់ម្ដាយ លោក Hyun Bin ក៏ដូចជា បានលើកឡើងពី ទំនាក់​ទំនង​រវាង Son Ye Jin និង​ម្ដាយ​ក្មេក ដែលមានភាព​ល្អ​ប្រសើរខ្លាំង​ ខណៈដែលមានប្រភពជាច្រើនបានបង្ហើបថា សូម្បីតែមុនពេលរស់នៅក្នុងផ្ទះតែមួយ ម្តាយរបស់ Hyun Bin ពិតជាពេញចិត្ត និងស្រលាញ់ Son Ye Jin ខ្លាំងណាស់៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Son Ye Jin
Son Ye Jin
Son Ye Jin
Son Ye Jin និងស្វាមី
Son Ye Jin និងស្វាមី
Son Ye Jin និងស្វាមី
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]