ថៃ៖ បន្ទាប់ពី តារាស្រី Toey Jarinporn បានបិទបេះដូងរយៈពេល២ឆ្នាំមកនេះ រូបនាងក៏ត្រូវបានហ្វេនៗតាមដានជាបន្តបន្ទាប់ រហូតដល់ថ្មីៗនេះ ស្រាប់តែមានការទម្លាយថា រូបនាងកំពុងតែមានស្នេហាថ្មី។

ក្នុងនោះដែរ ជាមួយនឹងការកម្សាន្តទៅក្រៅប្រទេស តារាស្រី Toey Jarinporn បង្ហោះរូបភាពជាច្រើននៃដំណើរកម្សាន្តដ៏រីករាយមួយនេះ ដែលរូបនីមួយៗសុទ្ធតែ មានការតុបតែងខ្លួនឡើងស្រស់ស្អាត និងលេចធ្លោយ៉ាងខ្លាំង ជាមួយនឹងស្ទាយ៍ដ៏ទាក់ទាញ ប៉ុន្តែ នៅលើទំព័រដ៏ពេញនិយមមួយ ក៏បានធ្វើការបង្ហើប ពីតារាស្រីរូបនេះ ដែលបានទៅប្រទេសដាណឺម៉ាក ជាមួយនឹងយុវជនម្នាក់ ក៏ដូចជាបានបង្ហើបថា ជាអ្នកថតរូបភាពស្អាតៗឲ្យនាងទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តាមប្រភពដដែល ក៏បានបង្ហាញទៀតថា បើទោះបីជា បុរសម្នាក់នេះ មិនមែនជាតារាក៏ដោយ ប៉ុន្តែតែមនុស្សនៅក្នុងសិល្បៈកម្សាន្ត សុទ្ធតែបានដឹងនិងស្គាល់ ព្រមទាំងលើកឡើងពីភាពសាកសមជាមួយគ្នា តារាស្រី Toey ផងដែរ៕

ប្រភព៖ Khaosod

សូមទស្សនារូបភាពខាងក្រោម៖ 

Toey
Toey
Toey
Toey
Toey
Toey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]