ភ្នំពេញ៖ កាលពីយប់មិញ វេលាម៉ោងប្រហែល ១១ យប់ មានករណីអគ្គីភ័យ​​មួយកន្លែងបានកើតឡើងនៅចំណុចទីតាំងក្នុងផ្សារ​តូច​ទួល​សង្កែ​ នៅសង្កាត់ទួលសង្កែរទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលនេះបើយោងតាមការបង្ហោះរបស់ផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ បានចុះផ្សាយ។

តាមប្រភពដដែលបានបន្តទៀតថា ចំពោះមូលហេតុ បានបណ្តាល​មក​ពី​ឆ្លងចរន្តអគ្គិសនី ប្រភេទសំណង់ដែកប្រក់សង្ក័សីទំហំខូចខាតសម្ភារៈ ឆេះតូបអស់ចំនួន​ ០៩តូប នឹងសំភារះមួយចំនួន។ យ៉ាងណាមិញជាសំណាងល្អ មិនមានមនុស្ស​ស្លាប់ ក៏គ្មានរបួស​មនុស្ស​ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកងកម្លាំង​អន្តរាគមន៍​របស់​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ បានប្រើប្រាស់​រថយន្តការិយា​ល័យ​អគ្គិភ័យ​ ចំនួន​ ១២​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៦​ រថយន្ត​ ស្មើរនឹង ២៨ម៉ែត្រគូប និងរថយន្តក្រុមហ៊ុន OCIC ជ្រោយចង្វារ ប្រើប្រាស់អស់ទឹកចំនួន ០១​ រថយន្ត​ សើ្មនឹង ០៦ម៉ែត្រគូប​ ដោយពន្លត់ចប់​ នៅវេលា​ម៉ោង​ ១២:២០​ នាទីរំលងអាធ្រាត្រ​៕

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ 

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]