ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ច្បាស់មកហើយថា លោក ពេជ្រ ដារាពង្ស គឺជាតារាមួយដួងដែលបានប្រឡូកនៅក្នុងវិស័យសិល្បៈមួយរយៈកន្លងមកនេះ។ ហើយស្ងាត់ៗលោកក៏បានក្លាយជា BA ឱ្យផលិតផលមួយផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទន្ទឹមនឹងនេះលោកក៏ទេីបតែចេញបទចម្រៀងថ្មី ក្តៅៗមួយបទដែលមានចំណងជើងថា «ស្មារតីរួបរួម» នៅក្នុងផលិតកម្ម BN Production និងនៅក្នុងផេក Film Media។
ហេីយលោក ពេជ្រ ដារាពង្ស នឹងត្រៀមបទថ្មីៗជាច្រេីនចេញក្នុងពេលឆាប់ៗនេះផងដែរ។ កាន់តែពិសេសជាងនេះទៅទៀតនោះ នៅពេលតែពេលឡេីងឆាកច្រៀងម្តងៗលោក ពេជ្រ ដារាពង្ស បានតុបតែងខ្លួនយ៉ាងស្រស់សង្ហា មានភាពទាក់ទាញ ជាមួយនឹងស្ទាយប្លែកៗមិនជាន់គ្នា បេីកមិនប្លែកមិនមែន ពេជ្រ ដារាពង្ស ទេ។
បន្ថែមពីលើអាជីពជាអ្នកសិល្បៈលោក ពេជ្រ ដារាពង្ស ក៏មានអាជីពជាមេជាងកាត់សក់នៅហាងសាឡនមួយកន្លែង ដែលមានឈ្មោះថា Glamorous Hair Salon ផងដែរ។
ថ្វីត្បិតតែនៅក្មេងមែន ប៉ុន្តែតារាចម្រៀងលោក ពេជ្រ ដារាពង្ស ពិតជាមានសមត្ថភាពមិនធម្មតាទាំងការច្រៀង និងជាមេជាកាត់សក់ដែលមានឈ្មោះបោះសម្លេងមួយរូប។
ទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]