ភ្នំពេញ៖ គ្រាន់តែនិយាយដល់កម្មវិធីប្រកួត Miss Preteen International Cambodia 2022 ជឿជាក់ថាប្រិយមិត្តមួយចំនួនធំប្រាកដជាស្គាល់ពីកម្មវិធីនេះច្បាស់។ ជាពិសេស បវរកញ្ញាដែលឈ្នះជ័យលាភីគឺបានទៅលើយុវតី ឃភន ប៉ូលីកា ដែលនាងទើបតែមានអាយុ១៤ឆ្នាំប៉ុណ្ណោះ។ 

ជាមួយគ្នានេះដែរ ស្របពេលដែលនាងគ្រងតំណែង Miss Preteen International Cambodia 2022 បវរកញ្ញា ឃឿន ប៉ូលីកា នឹងមានឱកាសទៅប្រកួតលើឆាកអន្តរជាតិនាដើមឆ្នាំ ២០២៣ នៅក្នុងកម្មវិធី Junior Idol World។ ពិតណាស់ នេះជាដំណឹងមួយដ៏ពិសេសសម្រាប់នាង ដែលអាចបង្ហាញសមត្ថភាពលើឆាកលំដាប់ថ្នាក់អន្តរជាតិទាំងវ័យក្មេងយ៉ាងដូច្នេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បើក្រឡេកមកមើលរូបសម្រស់បវរកញ្ញា Miss Preteen International Cambodia 2022រូបនេះ ឃើញថា នាងពិតជាមានមុខមាត់ស្អាត រូបរាងក៏ទាក់ទាញ។ មិនតែប៉ុណ្ណោះ គ្រប់ពេលដែលកញ្ញា ឃឿន ប៉ូលីកា តុបតែងខ្លួន មិនថារៀបចំខ្លួនស្លៀកឈុតបុរាណ សម័យ ឬស៊ីវិល័យ គឺស្រស់ស្អាតផូរផង់គ្រប់ពេលតែម្ដង៕ 

សូមទស្សនារូបភាពខាងក្រោម៖

ឃឿន ប៉ូលីកា
ឃឿន ប៉ូលីកា
ឃឿន ប៉ូលីកា 
ឃឿន ប៉ូលីកា
ឃឿន ប៉ូលីកា
ឃឿន ប៉ូលីកា
ឃឿន ប៉ូលីកា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]