ភ្នំពេញ៖ ជឿជាក់ថា បងប្អូនប្រាកដជា ស្គាល់ច្បាស់ហើយ តារាកំប្លែង ចែម ចាន់រ៉ា ហៅ នាយពាក់មី ជាកំពូលតារាកំប្លែងម្នាក់ ក្នុងប្រទេសកម្ពុជា មិនតែប៉ុណ្ណោះ រូបលោក ត្រូវបានមហាជន ទទួលស្គាល់ថា ជាតារាប្រុសម្នាក់ ដែលមានសមត្ថភាពពហុជំនាញដែរ។

មិនតែប៉ុណ្ណោះ បើក្រលេកទៅមើលគ្រួសាររបស់ នាយពាក់មី វិញ គឺថា បងប្អូនទាំងអស់សុទ្ធសឹងតែធូរធារមានផ្ទះមានឡានជិះ មានមុខមាត់ល្បីនៅក្នុងសង្គម ដោយសារតែចូលសិល្បៈ។ ផ្ទុយទៅវិញ បើក្រលេកទៅមើលប្អូនប្រុសរបស់ នាយ ពាក់មី គឺ នាយ ប៉ូយ ឯណោះវិញហាក់ផ្ទុយស្រឡះពីបងប្អូនផ្សេងៗ ដោយ នាយ ប៉ូយ បែរជាសំងំប្រើជីវិតបែបធម្មតា ធ្វើការក្នុងរោងចក្រ មិនខ្វល់ខ្វាយនិងនិងជីវិតអ្នកសិល្បៈដូចបងៗឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដោយហេតុតែមហាជនជាអ្នកគាំទ្រ បានឃើញយ៉ាងដូច្នេះ ក៏មានគំនិតអវិជ្ជមានមួយចំនួន ចោទទៅកាន់ នាយពាក់មី ថាមិនចេះជួយយិតយោងប្អូន ទាំងដែលលោកក៏បានបញ្ជាក់ហើយថា នាយប៉ូយ ចង់ប្រើជីវិតបែបឯករាជ្យ រស់នៅបែបជនបទ នៅឯស្រុកកំណើត ហើយទាំងនេះក៏ជាការសម្រេចចិត្តរបស់ នាយប៉ូយ ផ្ទាល់តែម្ដង៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

នាយពាក់មី និង ភរិយា
នាយ ពាក់មី
នាយ គ្រឿន និង នាយប៉ូយ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]