អង់គ្លេស៖ យោងតាមសារព័ត៌មាន Daily Mail គឺត្រកូល The Glazers ដែលជាម្ចាស់របស់ក្លិបបិសាចក្រហម Manchester United នឹងប្រកាសដាក់លក់ក្លិបនេះក្នុងតម្លៃ ៣.៧៥ពាន់លានផោន(ស្មើនឹងប្រមាណ ៤.៣០ ពាន់លានដុល្លារ)។

ត្រកូល The Glazers 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗមកនេះ គេឃើញមានការតវ៉ាពីអ្នកគាំទ្របិសាចក្រហមទាមទារឲ្យត្រកូលនេះលក់ក្លិប Man UTD ទៅឲ្យអ្នកផ្សេង បន្ទាប់ពីមើលឃើញថាម្ចាស់ក្លិបគិតពីផលប្រយោជន៍របស់ខ្លួនធំជាងផលប្រយោជន៍របស់ក្លិប។

ការតវ៉ារបស់អ្នកគាំទ្រ Man UTD
ការតវ៉ារបស់អ្នកគាំទ្រ Man UTD

ក្នុងនោះ Sir Jim Ratcliffe ដែលជាអ្នកមានស្តុកស្តម្ភបំផុតនៅចក្រភពអង់គ្លេស បានប្រកាសពីបំណងចង់ទិញក្លិបនេះជាកម្មសិទ្ធិរបស់លោកផងដែរខណៈ Lewis Hamilton ជាជើងឯកប្រណាំងឡាន Formula 1 ក៏គ្រោងនឹងចូលរួមជាមួយលោក Ratcliffe ផងដែរ។

Sir Jim Ratcliffe
Lewis Hamilton

 ក្រៅពីនោះ ព្រះអង្គម្ចាស់ Mohammed Bin Rashid al Maktoum ដែលជាអ្នកគ្រប់គ្រង ទីក្រុង ឌូបៃ និងជាអនុប្រធានាធិបតីរបស់ សាធារណរដ្ឋអារ៉ាប់រួម ក៏ចាប់អារម្មណ៍ចង់ទិញយក Manchester United ដែរដោយទ្រង់មានទ្រព្យសម្បត្តិសរុបដល់ទៅ ១២.២ ពាន់លានផោន(ស្មើនឹងប្រមាណ១៤ ពាន់លានដុល្លារ)៕

ព្រះអង្គម្ចាស់ Mohammed Bin Rashid al Maktoum

ប្រភព៖: thesun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]