ថៃ៖ បន្ទាប់ពីតារាសម្តែងស្រី Pinky Savika ត្រូវប្រឈមមុខនឹងសំណុំរឿងក្ដីឆ.បោ.ក បានធ្វើឲ្យហ្វេនៗជាច្រើនតាមដាន និងបង្ហាញពីក្ដីបារម្ភយ៉ាងខ្លាំង ទៅលើឪពុករបស់នាងដែលធ្លាប់.ធ្លា.ក់ខ្លួនឈឺ ខណៈពេលនេះ រូបនាង ម្ដាយ រួមទាំងបងប្រុស មិនអនុញ្ញាតឱ្យនៅក្រៅឃុំ។
ក្នុងនោះដែរ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏បានបង្ហាញពីកិច្ចសម្ភាសន៍របស់ Pinky កាលពីឆ្នាំ ២០១៧ បន្ទាប់ពីនាងទើបតែបែ.កពីស្វាមីរបស់ខ្លួន ហើយខណៈពេលដែលឪពុករបស់ Pinky ត្រូវទៅមន្ទីរពេទ្យ និងធ្លា.ក់ខ្លួនឈឺ.យ៉ាងធ្ង.ន់.ធ្ងរ តារាស្រីរូបនេះ បានបង្ហើបថាឪពុករបស់ខ្លួនពេលនោះមានវ័យ ៨០ ឆ្នាំទៅហើយ នឹងត្រូវទទួលការវះកា.ត់ដ៏ធំមួយ ខណៈដែលការព្យាបាលក៏មានតម្លៃថ្លៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស ពេលនោះ Pinky ក៏បានបញ្ចេញសំឡេងដែលហាក់ដូចជា កំពុងយំ និងរៀបរាប់ថា ឪពុករបស់ខ្លួនត្រូវលេបថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ និងហាមមិនឱ្យធ្វើការធ្ងន់នោះទេ។ ដូច្នេះ បន្ទាប់ពីរឿងរ៉ាវមួយនេះ ត្រូវបានចែករំលែក បានធ្វើឲ្យមហាជនជាច្រើន សម្ដែងការអាណិតអាសូរចំពោះ Pinky ដែលកំពុងជាប់ព.ន្ធ.នា.គារ និងបានជឿជាក់ថា ពេលនេះ Pinky ពិតជាបារម្ភដល់ឪពុករបស់ខ្លួន ព្រោះមិនអាចមកមើលថែឪពុកបានស្របពេលដែលមានវ័យ ៨៥ឆ្នាំទៅហើយ៕
ប្រភព៖ Khaosod
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]