ចិន៖ តារាសម្ដែងស្រី Tiffany Tang បានធ្វើឲ្យហ្វេនៗជាច្រើនកំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលមានការលើកឡើងពីជីវិតរស់នៅយ៉ាងប្រណីត ប្រើប្រាស់របស់របរថ្លៃៗដែលសុទ្ធតែជាម៉ាកយីហោល្បីៗ ខណៈដែលនាងអាចរកចំណូលបានយ៉ាងច្រើន ផងដែរ។
នៅក្នុងនោះដែរ គេបានដឹងថា តារាស្រី Tiffany Tang បានទិញស្រោមទូរស័ព្ទចំនួន ៥ ដែលមានពណ៌ខុសៗគ្នា។ ជាពិសេស មានស្រោមទូរស័ព្ទមួយ ដែលគេដឹងថា វាបានមកពីម៉ាកយីហោលំដាប់ខ្ពស់ និងមានតម្លៃដល់ខ្ទង់ជាង ៤០០០០ យន់ (ប្រហែលជាង ៥ពាន់ដុល្លារ )។ មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏បានបង្ហាញឲ្យឃើញពីការប្រើប្រាស់កាបូបម៉ាកល្បីៗជាច្រើន នៅតាមផ្លូវ ដែលកាបូបប្រណីតៗគ្រប់ប្រភេទទាំងនោះ សុទ្ធតែមាន តម្លៃខ្ពស់កប់ពពកទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំណែកឯរឿងមួយទៀតនោះគឺ ក្រឡេកមកមើលពីរឿងមង្គលការរបស់ Tiffany Tang គឺកាន់តែត្រូវបានហ្វេនៗយកចិត្តទុកដាក់ជាមួយនឹងភាពស៊ីវីល័យ ខណៈដែលមានអ្នកសរសេរប្លុកអចលនទ្រព្យម្នាក់ បានលាតត្រដាងថា ផ្ទះអាពាហ៍ពិពាហ៍របស់ នាងនិងស្វាមី គឺស្ថិតនៅតំបន់អ្នកមានលុយកំពូល ក្នុងទីក្រុងសៀងហៃ ដែលផ្ទះតម្លៃថោកបំផុតនៅទីនោះគឺមានតម្លៃ ៥០ លានយន់ (ប្រហែល៧លានដុល្លារ) ទៅហើយ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]