ភ្នំពេញ៖ គម្រោងវិទ្យាសាស្ត្រដូចជាការបង្ហោះដ្រូន គឺគ្រាន់តែជាគម្រោងលេចធ្លោមួយប៉ុណ្ណោះក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) នៅខេត្តបន្ទាយមានជ័យកាលពីពេលថ្មីៗនេះ ដែលរៀបចំឡើងដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ និងអង្គការមនុស្សធម៌អន្តរជាតិ Samaritan's Purse។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមហ៊ុន Smart Axiata បានបង្ហាញការគាំទ្រជាបន្តរបស់ខ្លួនសម្រាប់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ក្នុងប្រទេសកម្ពុជា តាមរយៈការគាំទ្រដល់យុទ្ធនាការអប់រំមួយក្នុងខេត្ត បន្ទាយមានជ័យ ដោយសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ និងអង្គការ Samaritan's Purse។
សិស្សានុសិស្សមកពីសាលារដ្ឋ និងឯកជនប្រមាណ ៤០០ នាក់ ចាប់ពីថ្នាក់ទី ៧ ដល់ថ្នាក់ទី ១២ បានដាក់បង្ហាញគម្រោងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យានៅតាមស្តង់បង្ហាញចំនួន ៨៩ស្តង់ក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍នៅសួនវេទិកា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីខែមុន រួមទាំងការដាក់បង្ហាញមនុស្សយន្ត, បច្ចេកវិទ្យា VR, ការបោះពុម្ព 3D, វិស្វកម្ម, ដ្រូន និងបច្ចេកវិទ្យាព័ត៌មានវិទ្យា (IT) ផងដែរ។
អ្នកដែលចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍នេះ ក៏បានចូលស្ដាប់វគ្គ «បំផុសគំនិតសំខាន់ៗ (major inspiration)» និងការហ្វឹកហាត់បង្ហោះដ្រូន ដែលរៀបចំឡើងដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ផងដែរ។
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖
មនុស្ស ៥ពាន់នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ (STEM Fair) រយៈពេលមួយថ្ងៃពេញនេះ រួមមានគ្រូបង្រៀន និងសិស្សានុសិស្សមកពីវិទ្យាល័យចំនួន ១៧សាលាទាំងសាលាឯកជន និងសាលារដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ។ អ្នកចូលរួមទាំងអស់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើពិព័រណ៍នេះ និងមានលទ្ធភាពសាកល្បង និងអនុវត្តផ្ទាល់ជាមួយមិត្តរួមថ្នាក់របស់ពួកគេលើបច្ចេកថ្មីៗ។ នេះគឺជាលើកទីមួយហើយសម្រាប់សិស្សវិទ្យាល័យដែលបានមើលឃើញផ្ទាល់នូវបច្ចេកវិទ្យាទំនើបបែបនេះ។
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖
លោក Barry Jessen នាយកប្រចាំប្រទេសរបស់អង្គការ Samaritan’s Purse មានប្រសាសន៍ថា៖
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៧.៥ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4G LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។
Smart ជីវិតរស់រវើក!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]