ភ្នំពេញ៖ ម្ចាស់ពាន Rising Star ក្នុងកម្មវិធី Miss Teen International Cambodia កញ្ញា ប៉ាង ពេជ្ររចនា ទើបតែគ្រងមកុដ Miss Asia Global Cambodia 2022 ដែលតំណែងមួយផ្ដល់ជូនពីក្រុមហ៊ុន Mediaload។ ពិតណាស់ ក្រោយទទួលបានតំណែងមួយនេះ នាងកាន់តែទទួលបានប្រជាប្រិយភាពខ្លាំងគួរឲ្យកត់សម្គាល់។ 

លើសពីនេះទៅទៀត បន្ទាប់ពីគ្រងតំណែង Miss Asia Global 2022 កញ្ញា ប៉ាង ពេជ្ររចនា បានប្រឹងប្រែងពង្រឹងសមត្ថភាពហ្វឹកហាត់ទាំងការដើរម៉ូត និងចំណេះដឹងផ្សេងៗ ដើម្បីត្រៀមយកទៅប្រកួតលើឆាកអន្តរជាតិផងដែរ។ ទន្ទឹមនឹងនោះ នាងក៏បានទទួលបានការងារជាច្រើន ទាំងការថតសម្អាងការ ថតម៉ូត ថតស្ពតពាណិជ្ជកម្មជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ថ្ងៃនេះផ្ទាល់កញ្ញា ប៉ាង ពេជ្ររចនា បានចេញដំណើរពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមប្រកួត Miss Asia Global 2022។ ជូនពរប្អូនស្រីសំណាងល្អក្នុងការធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ីដោយសុវត្ថិភាព ហើយក៏សង្ឃឹមថានឹងអាចយកឈ្នះក្លាយជាម្ចាស់ជ័យលាភីពីកម្មវិធី Miss Asia Global 2022៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា ប៉ាង ពេជ្ររចនា
កញ្ញា ប៉ាង ពេជ្ររចនា
កញ្ញា ប៉ាង ពេជ្ររចនា
កញ្ញា ប៉ាង ពេជ្ររចនា
កញ្ញា ប៉ាង ពេជ្ររចនា
កញ្ញា ប៉ាង ពេជ្ររចនា ជាមួយប៉ា និងម៉ាក់
កញ្ញា ប៉ាង ពេជ្ររចនា ជាមួយប៉ាម៉ាក់ និងបងប្អូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]