ភ្នំពេញ៖ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ បានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការនូវសាលារបស់ខ្លួន ដែលមានការផ្តោតសំខាន់ទៅលើសាលាអប់រំកុមារតូចៗ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារ Raffles Hotel Le Royal។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

ជាកិច្ច​ចាប់​ផ្ដើមនៃពិធី​នេះ មានការសម្តែងនូវ​របាំ​ជួនពរ ដែល​ជា​របាំ​ប្រពៃណី​ខ្មែរមួយប្រភេទ​មានប្រភព​មកពី​របាំ​បុរាណ​ខ្មែរ។ របាំជូនពរត្រូវបានគេនិយមធ្វើឡើងក្នុងការប្រារព្ធកម្មវិធីពិសេសណាមួយ ហើយសាលាក៏បានរៀបចំការសម្តែងនេះដើម្បីសុំសុខភាពល្អ សុភមង្គល ភាពចម្រុងចម្រើន និងជោគជ័យផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីបើកសម្ពោធជាផ្លូវការនូវសាលា អន្តរជាតិ Shrewsbury ភ្នំពេញ
ពិធីបើកសម្ពោធជាផ្លូវការនូវសាលា អន្តរជាតិ Shrewsbury ភ្នំពេញ

កម្មវិធីនេះប្រព្រឹត្តទៅយ៉ាងមហោឡារិក ក្រោមការចូលរួមគាំទ្រពីសំណាក់ឥស្សរជនជាន់ខ្ពស់របស់រាជរដ្ឋាភិបាល និងសាលា Shrewsbury នៃចក្រភពអង់គ្លេស។ ហើយក៏មានការចូលរួមយ៉ាងអធិកអធមក្រោមវត្តមានលោក Dominic Williams MBE ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា បណ្ឌិត Maghin Tamilarasan អភិបាលនៃសាលាអន្តរជាតិ Shrewsbury ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស និងជានាយកផ្នែកធុរកិច្ចអន្តរជាតិនៃសម្ព័ន្ធសាលា Shrewsbury លោក Kong Jianming ប្រធានក្រុមហ៊ុន Jovan Group (Cambodia) និងមន្ត្រីជាច្រើនទៀតមកពីសាលាអន្តរជាតិ Shrewsbury ភ្នំពេញ ដោយរួមមាន លោក Charles Wong សហស្ថាបនិក និងជានាយកប្រតិបត្តិ លោក Keith Chan នាយកគ្រប់គ្រងទូទៅ លោក Toby Waterson នាយកស្ថាបនិក និងលោកស្រី Charlotte Thomas – នាយិការងរបស់សាលា។

Toby Waterson នាយកស្ថាបនិក
បណ្ឌិត Maghin Tamilarasan អភិបាលនៃសាលាអន្តរជាតិ Shrewsbury
 លោក Kong Jianming ប្រធានក្រុមហ៊ុន Jovan Group (Cambodia) 
លោក Dominic Williams MBE ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា

លោក Charles Wong ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្តិសាលាអន្តរជាតិ Shrewsbury ភ្នំពេញ បានលើកឡើងថា ៖

លោក Charles Wong ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្តិសាលាអន្តរជាតិ Shrewsbury ភ្នំពេញ

លោក Wong បានមានប្រសាសន៍បន្តទៀតថា៖

ពិធីបើកសម្ពោធជាផ្លូវការនូវសាលា អន្តរជាតិ Shrewsbury ភ្នំពេញ

ពិធីដាំដើមឈើនៅកម្ពុជារបស់សាលា Shrewsbury បានធ្វើឡើងដោយមានតំណាងពីជួររាជរដ្ឋាភិបាល និងមន្ត្រីរបស់សាលាផ្ទាល់ ដោយផ្តើមចេញពីផ្នត់គំនិតនៃដំណើរទស្សនកិច្ចដាំដើមឈើក្នុងសាលារបស់សាលា Shrewsbury នៃចក្រភពអង់គ្លេស។

ដើម​ឈើដែលបាន​ជ្រើស​រើសមកដាំ​មាន​ឈ្មោះ​ថា ដើមផ្ការំដួល ហើយ​ផ្កា​របស់​វា​គឺជា​ផ្កា​ដែលតំណាងឱ្យជាតិខ្មែរ។ ផ្ការបស់វាផ្តល់ក្លិនក្រអូប ជាពិសេសនៅពេលល្ងាច រីឯដើមរបស់វាវិញផ្តល់នូវម្លប់ដល់មនុស្សដែលជ្រកនៅខាងក្រោម។

ដើមឈើតូចដែលកំពុងដាំសម្រាប់អបអរពិធីបើកសម្ពោធសាលាអន្តរជាតិ Shrewsbury ភ្នំពេញ នឹងរីកលូតលាស់ប្រៀបដូចជាការធំធាត់របស់ក្មេង ហើយថ្ងៃណាមួយវានឹងក្លាយជាព្រៃដ៏ធំសម្រាប់មនុស្សជំនាន់ក្រោយនៅរាជធានីភ្នំពេញ។

ពិធីបើកសម្ពោធជាផ្លូវការនូវសាលា អន្តរជាតិ Shrewsbury ភ្នំពេញ
ពិធីបើកសម្ពោធជាផ្លូវការនូវសាលា អន្តរជាតិ Shrewsbury ភ្នំពេញ
ពិធីបើកសម្ពោធជាផ្លូវការនូវសាលា អន្តរជាតិ Shrewsbury ភ្នំពេញ
ពិធីបើកសម្ពោធជាផ្លូវការនូវសាលា អន្តរជាតិ Shrewsbury ភ្នំពេញ

ព្រឹត្តិការណ៍នេះមានចំណុចពិសេសមួយ គឺការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងលោក កេត ច័ន្ទ  (Keith Chan) នាយកគ្រប់គ្រងទូទៅសាលាអន្តរជាតិ Shrewsbury ភ្នំពេញ និងលោក Joe Kwong នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Jovan Group (Cambodia)។

នេះ​ជា​សមិទ្ធផល​ដ៏សំខាន់​មួយ​សម្រាប់​សាលា ព្រោះ​វា​ជា​ការ​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយក្រុមហ៊ុន​អភិវឌ្ឍន៍​ ក្នុង​ការ​សាងសង់ទីតាំងធំនៃអគារ​សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ ដែល​មាន​ទីតាំង​នៅ​ជាប់​គម្រោងបុរីចូវ៉ាន (Jovan City) ដំណាក់កាល​ដំបូង ស្ថិត​លើ​ផ្លូវ​ជាតិ​លេខ ៦អា ក្នុង​សង្កាត់​ជ្រោយចង្វារ។ សាលាលាតសន្ធឹងលើផ្ទៃដី ៧,៥ហិកតា នៃផ្ទៃដីសរុប ១៤០ហិកតាក្នុងបុរីចូវ៉ាន (Jovan City) ហើយនឹងសាងសង់ឡើងសម្រាប់ទទួលសិស្សចំនួន ២,០០០នាក់ នៅអគារនៃសាលាអប់រំលំដាប់កំពូលរបស់ខ្លួន។

ពិធីបើកសម្ពោធជាផ្លូវការនូវសាលា អន្តរជាតិ Shrewsbury ភ្នំពេញ
ពិធីបើកសម្ពោធជាផ្លូវការនូវសាលា អន្តរជាតិ Shrewsbury ភ្នំពេញ

ចុងបញ្ចប់នៃពិធីបើកសម្ពោធនេះ មានការធ្វើសន្និសីទសារព័ត៌មានរបស់មន្ត្រីសាលា និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីផ្តល់ព័ត៌មានលម្អិតសំខាន់ៗអំពីផែនការសម្រាប់សាលាបឋមសិក្សា និងមធ្យមសិក្សា។ ហើយក៏មានការបង្ហាញអំពីដំណាក់កាលនៃការសាងសង់សាលាផងដែរ តាមរយៈចាក់បញ្ចាំងបង្ហាញវីដេអូរបស់ក្រុមហ៊ុនស្ថាបត្យកម្ម ដែលត្រូវបានការអញ្ជើញឱ្យមកបង្ហាញពីទស្សនាទានគម្រោងប្លង់របស់ពួកគេសម្រាប់ទីតាំងសំខាន់ៗរបស់សាលា។

ពិធីបើកសម្ពោធជាផ្លូវការនូវសាលា អន្តរជាតិ Shrewsbury ភ្នំពេញ
ពិធីបើកសម្ពោធជាផ្លូវការនូវសាលា អន្តរជាតិ Shrewsbury ភ្នំពេញ

អំពីសាលាអន្តរជាតិ Shrewsbury ភ្នំពេញ

សាលា Shrewsbury នៃចក្រភពអង់គ្លេស គឺជាសាលាដ៏ធំជាងគេមួយក្នុងចំណោមសាលាសាធារណៈទាំងប្រាំពីរដែលកត់ត្រាទុកជាសាលាសាធារណៈដ៏ល្បីមួយក្នុងឆ្នាំ១៨៦៨ ហើយត្រូវបានទទួលស្គាល់ថាបានប្រើប្រាស់ប្រព័ន្ធអប់រំតាមបែបចក្រភពអង់គ្លេស ដែលមានលក្ខណៈពិសេសល្អបំផុត។ សាលានេះមានអតីតនិស្សិតល្បីៗជាច្រើនរូប ហើយក៏មានទាំងធម្មជាតិវិទូដ៏ល្បីល្បាញ គឺលោក Charles Darwin ផងដែរ ។

នៅចក្រភពអង់គ្លេស សាលានេះបានឈ្នះពានរង្វាន់សាលាឯករាជ្យល្អបំផុតប្រចាំឆ្នាំ២០២០  ។ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ត្រូវបានបង្កើតឡើងនៅក្នុងអាគារពាណិជ្ជកម្ម Flatiron by Meridian នឹងបើកដំណើការជាផ្លូវការចាប់ពីខែកញ្ញា ឆ្នាំ២០២២ ក្នុងការផ្តល់ការអប់រំស្តង់ដារអន្តរជាតិដ៏ទំនើបទាន់សម័យដល់កុមារ។

សាលានឹងអនុវត្តន៍តាមកម្មធីសិក្សាពិសេសរបស់ សាលា Shrewsbury នៃចក្រភពអង់គ្លេស តាមបែប Floreat ដែលផ្តល់នូវការអប់រំសហកម្មវិធីសិក្សានិងគ្រូបង្គោល ដែលពោរពេញដោយចំណេះដឹងខ្ពស់ជាមួយនឹងថ្នាក់រៀនដ៏ទំនើប ការលេងកីឡា ការសម្តែង ការលេងតន្ត្រី និងសម្ភារទំនើបៗទាន់សម័យ។ ថ្នាក់ភាសាអង់គ្លេស ភាសាខ្មែរ និងភាសាចិន នឹងត្រូវបានផ្តល់ជូនដល់កូនៗរបស់លោកអ្នកផងដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]