ភ្នំពេញ៖ កញ្ញា ប៉ាង ពេជ្ររចនា ជាយុវតីដំបូងគេដែលក្លាយជានវរកញ្ញា Miss Asia Global Cambodia 2022។ ពិតណាស់ បើទោះបីនាងនៅវ័យក្មេងអាយុទើបតែ១៨ឆ្នាំ ប៉ុន្តែសមត្ថភាព ទេពកោសល្យ និងចំណេះដឹងនាងល្អខ្លាំងតែម្ដង។ មិនតែប៉ុណ្ណោះ នាងមានរូបសម្ផស្សស្រស់ស្អាត ព្រមទាំងរូបរាងស្លីម ហើយនឹងមានកម្ពស់ខ្ពស់ល្អផងដែរ។
យ៉ាងណាមិញ បន្ទាប់ពីគ្រងមកុថ Miss Asia Global Cambodia 2022 កញ្ញា ប៉ាង ពេជ្ររចនា ពិតជាខំប្រឹងប្រែពង្រឹងសមត្ថភាពខ្លួន ដើម្បីត្រៀមយកទៅប្រកួតលើឆាកអន្តរជាតិ។ ជាមួយគ្នានេះដែរ ថ្ងៃនេះផ្ទាល់នាងចេញដំណើរទៅប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Asia Global។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ទន្ទឹមនឹងចេញទៅប្រកួតលើឆាកអន្តរជាតិ កញ្ញា ប៉ាង ពេជ្ររចនា បានបង្ហាញឈុតតំណាងជាតិ ដែលយកទៅប្រកួតក្នុងកម្មវិធី Miss Asia Global 2022។ ដោយឈុតតំណាងជាតិរបស់នាង មានឈ្មោះ «ទេវីបុស្បាទេពអប្សរាសួគ៌»។
គួរបញ្ជាក់ផងដែរថា ឈុតសម្លៀកបំពាក់តំណាងជាតិ ក្នុងទម្រង់កែច្នៃរបៀបសហសម័យ ដោយលាយបញ្ចូលគ្នារវាងសិល្បៈបុរាណនាសម័យអង្គរនិងសិល្ប:នាសម័យកាលក្រោយមកទៀត ដើម្បីបើកបង្ហាញពីវប្បធម៏ អរិយធម៌យ៉ាងសម្បូរបែបរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។ មិនតែប៉ុណ្ណោះឈុតនេះត្រូវបានរួមបន្ថែមជាមួយនូវបុស្បាជាតិក្រងច្នៃជាច្រើនទៀតដើម្បីឲ្យឃើញនូវសោភ័ណភាព និងសេចក្ដីបរិសុទ្ធទ្វេឡើងនៃឈុត។ គ្រាប់ត្បូង តូចៗ ល្អិតៗ និងប្រណិតភាពដែលមាននៅក្នុងឈុតមួយនេះក៏ជាទឹកតាងមួយដើម្បី សបញ្ជាក់ឲ្យយើងឃើញគុណតម្លៃនៃសាវតាខ្មែរជាពូជតស៊ូ រឹងមាំ បូជាដើម្បីជាតិសាសន៍ នៃដែនដីអច្ឆរិយតាំងពីដើមរៀងមក។ រចនា និងតម្លើង ឈុតដោយ Samon Koem ឧបត្ថមឈុតដោយតំណក់ពេជ្រ សំអាងការ និងគូរឈុតដោយ Heng Ch៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]