ភ្នំពេញ៖ ហាង JAPAN HOME CENTER KOHNAN មាន៥០២ ហាងនៅ ជប៉ុន និង ៩ហាងនៅ វៀតណាម។ ហាងដំបូងនៅប្រទេសកម្ពុជា គឺបានបើកដំណើរការនៅក្នុង AEON MALL SEN SOK CITY នៅខែ កក្កដា ឆ្នាំ ២០២២ នេះ។ ហាង២ទៀតនឹងដាក់ដំណើរការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំនេះ។ HOME CENTER KOHNAN កំពុងស្វែងរកបទចម្រៀងសម្រាប់ផ្សព្វផ្សាយជា សាធារណៈសម្រាប់  HOME CENTER KOHNAN នៅកម្ពុជា ដើម្បីពង្រីកទីផ្សារបន្ថែមទៀត។

សម្រាប់ប្រធានបទ លោកអ្នកតម្រូវឲ្យសរសេរពាក្យថា "JAPAN HOME CENTER" និង "KOHNAN" ឲ្យ​ចាក់ចូលក្នុងជម្រៅបេះដូងរបស់អ្នក ដែលធ្វើអោយអ្នកស្តាប់ចង់ច្រៀងតាម និងជាប្រភេទបទចម្រៀង បែបប្រជាប្រិយ។ គេហទំព័រ Kohnan Cambodia៖ https://kohnan-kh.com/

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះអត្ថន័យនៃបទចម្រៀង ត្រូវមានលក្ខណៈបែប ធ្វើឱ្យជីវិតក្នុងផ្ទះរបស់អ្នកមានភាពសប្បាយរីករាយ និងផាសុកភាព ឬស្វែងរកអ្វីដែលត្រឹមត្រូវសម្រាប់អ្នក ដែលសាកសមនឹងអ្នក (Just fit for you) ទំនិញមាននៅតែទីនេះប៉ុណ្ណោះគុណភាពល្អ តម្លៃសមរម្យ ជាដើម។ សូម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ជាក់ដោយផ្ទាល់ ឬដោយប្រយោលថា Kohnan មានអ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវការសម្រាប់គេហដ្ឋានរបស់លោកអ្នក ហើយអ្នកអាចទិញបាននូវផលិតផលគុណភាពខ្ពស់ និងតម្លៃសមរម្យ។

ចំពោះលក្ខខណ្ឌ មិនគិតលើបទពិសោធន៍ (អ្នកសរសេរបទចម្រៀងអាជីព ឬអ្នកស្ម័គ្រចិត្ត) សញ្ជាតិ និងភេទ។ បទចម្រៀងប្រហែល ១ នាទី ៣០ វិនាទីទៅ ៣ នាទី។ អ្នកច្រៀងតម្រូវតែជាជនជាតិខ្មែរ ។ ជាបទចម្រៀងនិពន្ធផ្ទាល់ ដែលមិនទាន់ចេញផ្សាយ និងមិនរំលោភលើសិទ្ធិអ្នកនិពន្ធ។ អ្នកប្រកួត (ក្រុម ឬ បុគ្គល) អាចផ្ញើនូវបទចម្រៀងសម្រាប់ប្រកួតប៉ុន្មានបទក៏បាន ។ កម្មសិទ្ធិបញ្ញាជារបស់ Kohnan Cambodia ដែលមានសិទ្ធិ កែសម្រួល រៀបចំ និងប្រើប្រាស់បទចម្រៀងនៅគ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងក្នុង និងក្រៅប្រទេសកម្ពុជា។ អ្នកដែលយល់ព្រមនឹងត្រូវបានទាក់ទងដោយអ្នកសម្របសម្រួលក្នុងការប្រកួតសរសេរចម្រៀងជាសាធារណៈនេះ។ បេក្ខជនត្រូវយល់ព្រមថាអ្នកសម្របសម្រួលរបស់ HOME CENTER KOHNAN ជាអ្នកសម្រេចចិត្តថា បទចម្រៀងដែលបាននិពន្ធ នឹងត្រូវជ្រើសរើស ឬ មិនជ្រើសរើស។

HOME CENTER KOHNAN ចាប់បើកទទួលពាក្យ ចាប់ពីថ្ងៃទី ៣០ ខែសីហា តាមរយៈ អ៊ីម៉ែល និងតេឡេក្រាមខាងក្រោមៈ +855 96 446 8020 +855 15 916 234 [email protected] បិទការទទួលពាក្យនៅ ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២២ ចំណងជើង [Kohnan Song] MP3, WAVE file (ឬលីងសម្រាប់ទៅកាន់ចម្រៀង) ឈ្មោះក្រុម ឈ្មោះអ្នកតំណាង ចំណងជើង លេខទំនាក់ទំនង។ HOME CENTER KOHNAN នឹងផ្តល់ប្រាក់រង្វាន់ 1000 ដុល្លារ។ HOME CENTER KOHNAN នឹងជូនដំណឹងដល់អ្នកអំពីវិធីផ្ទេរប្រាក់បន្ទាប់ពីបទចម្រៀងរបស់ អ្នកត្រូវបានជ្រើសរើស។*សូមចំណាំថា ប្រសិនបើអ្នកសរសេរអត្ថបទចម្រៀង ឬការរៀបចំដែលមិនមែនជាភាសាខ្មែរ ប្រាក់រង្វាន់នឹងត្រូវកាត់បន្ថយមកត្រឹម 500 ដុល្លារ ប្រសិនបើបទចម្រៀងអ្នកត្រូវបានជ្រើសរើស។

ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដាក់ពាក្យនេះនឹងត្រូវបានគ្រប់គ្រងដោយអ្នកសម្របសម្រួលយ៉ាងត្រឹមត្រូវ ហើយនឹងមិនត្រូវបានផ្តល់ឱ្យ ឬបង្ហាញដល់ភាគីទីបី ក្រៅពី Kohnan Cambodia សម្រាប់ គោលបំណងផ្សេងក្រៅពីការប្រកួតចម្រៀងជាសាធារណៈនេះឡើយ។ គួរបញ្ជាក់ថា សូមកុំផ្ញើចម្រៀងរបស់អ្នកដ៏ទៃការកាត់ត ការកែប្រែ ការយកគំរូតាម ឬអ្វីដែលបំពានលើសិទ្ធិរបស់ភាគីទីបី រួមទាំងសហអ្នកនិពន្ធផងដែរ។ ទិន្នន័យនៃបទចម្រៀងដែលបានផ្ញើមកក្នុងការប្រកួតនឹងមិនប្រគល់ត្រលប់ទៅវិញនោះទេ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ Kohnan Cambodia Commercial Jingle secretariat UG Marketing Republic Co., Ltd

Tel or Telegram៖ +855 96 446 8020 / +855 15 916 234

អ៊ីមែល៖ [email protected]

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]