រាជធានីភ្នំពេញ ៖ នៅវេលាប្រមាណ ម៉ោង១រសៀល នៅថ្ងៃទី ០៧ កញ្ញា ២០២២ មុននេះបន្តិច ផ្ទុះការភ្ញាក់ផ្អើល ក្រោយករណីបា.ញ់រះចូលក្នុងធនាគារ CIMB មួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវ៥១៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នេះបើយោងតាមព័ត៌មានបឋមនៅកន្លែងកើតហេតុនោះ ដំបូងឡើយគេឃើញបុរសម្នាក់ ស្លៀកពាក់ជាអង្គរក្សបានពាក់មួកសុវត្ថិភាពចូលទៅក្នុងធនាគារ តែត្រូវសន្តិសុខហាមឃាត់មិនឲ្យពាក់មួកសុវត្ថិភាពចូលក្នុងធនាគារឡើយ ដោយឲ្យជនសង្ស័យខាងលើ ដោះមួកចេញយកមកទុកនៅខាងក្រៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សភ្លាមៗនោះ ស្រាប់តែជនសង្ស័យដើរចូលទៅខាងក្នុង រួចបានដកកាំ.ភ្លើ.ងខ្លីចេញពីចង្កេះ បា.ញ់សំដៅមកលើសន្តិសុខយាមនៅខាងក្នុងជាច្រើនគ្រាប់ បណ្ដាលរបួ.សធ្ងន់ ហើយជិះម៉ូតូគេចខ្លួនបាត់ នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញជាច្រើននាក់ កំពុងធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុ៕
ប្រភព ៖ Fresh News
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]