អំឡុងពេលមករដូវ ស្រីៗយើងធ្លាប់ជួបអាការៈដូចជាហើមពោះដែរអត់? ជាទូទៅ អាការៈហើមពោះ ច្រើនតែកើតឡើងបណ្ដាលមកពីចាល់សារធាតុរាវ ឬហ្គាស។ យ៉ាងណាមិញ បញ្ហាហើមពោះមុន និងអំឡុងពេលមករដូវ អាចបង្កឡើងដោយសារការរំខាននៃអ័រម៉ូន រួមមានអ័រម៉ូនProgesterone និង estrogen។ ពិតណាស់ រាងកាយយើងផ្ទុកជាតិប្រៃ និងទឹកច្រើន នៅពេលដែលអ័រម៉ូនទាំងនេះមានការប្រែប្រួល។ ដូច្នេះហើយ ទើបកោសិការាងកាយចាប់ផ្ដើមហើមដោយសារទឹក និងបណ្ដាលឲ្យមានអាការៈហើមពោះ។
អាហារគួរញ៉ាំ និងមិនគួរញ៉ាំ ជួយកាត់បន្ថយអាការៈហើមពោះពេលមករដូវ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្រីៗជាច្រើនប្រឈមនឹងរោគសញ្ញាធ្ងន់ធ្ងរ អំឡុងពេលមករដូវ ហើយរបបអាហារជះឥទ្ធិពលយ៉ាងខ្លាំងក្លាអំឡុងពេលនេះ។ ដូច្នេះហើយ ស្រីៗយើងគួរស្វែងយល់ពីប្រភេទអាហារដែលគួរញ៉ាំ និងមិនគួរញ៉ាំអំឡុងពេលមករដូវឲ្យបានច្បាស់លាស់។
អាហារគួរញ៉ាំ
១. បន្លែស្លឹកបៃតង
ការធ្លាក់ចុះនៃកម្រិតជាតិដែក ជារឿងធម្មតាក្នុងអំឡុងពេលមករដូវ ជាពិសេសប្រសិនបើយើងមករដូវច្រើន។ មូលហេតុនេះហើយ ទើបបណ្ដាលឲ្យស្រីៗយើងមួយចំនួនអស់កម្លាំង ឈឺចាប់រាងកាយ និងវិលមុខ។ ដូច្នេះហើយ ដើម្បីបំពេញជាតិដែកក្នុងរាងកាយ យើងគួរតែបញ្ចូលបន្លែស្លឹកបៃតងអំឡុងពេលមករដូវ។
២. ខ្ញី
ទន្ទឹមនឹងនេះដែរ ខ្ញីមានឥទ្ធិពលប្រឆាំងនឹងការរលាក ហើយក៏អាចជួយបំបាត់ការឈឺចាប់សាច់ដុំផងដែរ។ ហេតុនេះហើយ គ្នាយើងគួរញ៉ាំតែខ្ញីអំឡុងពេលមករដូវ ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ។
៣. សាច់ត្រី
សាច់ត្រីសម្បូរទៅដោយជាតិដែក និងអាស៊ីដខ្លាញ់អូមេហ្គា៣ ហើយការញ៉ាំពពួកសាច់ត្រីអំឡុងពេលមករដូវ អាចជារក្សាកម្រិតជាតិដែករបស់យើងបានល្អ។
៤. សូកូឡាខ្មៅ
មិនត្រឹមតែមានរសជាតិឆ្ងាញ់ សូកូឡាខ្មៅ សម្បូរទៅដោយជាតិដែក និងម៉ាញ៉េស្យូម ដែលមានគុណប្រយោជន៍ជួយកាត់បន្ថយរោគសញ្ញាមុនពេលមករដូវ (Premenstrual Syndrome symptoms)។
អាហារ៤ប្រភេទ គួរជៀសវាងអំឡុងពេលមករដូវ
- នំផ្អែម
- អាហារហឹរ
- អាហារកែច្នៃ ដូចជាអាហារកំប៉ុង និងសាច់កែច្នៃ
- គ្រឿងស្រវឹង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]