រាជធានីភ្នំពេញ ៖ ដូចដែលដឹងស្រាប់ហើយថា អតីតស្វាមីរូបសង្ហារបស់តារាចម្រៀង ពេជ្រ សូលីកា គឺលោក ហាន គីម ធ្លាប់បានបង្ហើបរឿងរ៉ាវជុំវិញទំនាក់ទំនងខ្លួននិងអតីតគូដណ្តឹង ដាច់ស្រឡះមន្ទិលរបស់មហាជន ដោយអ្នកទាំងពីរបានបែកគ្នាជាង១ឆ្នាំទៅហើយ ទម្រាំនឹងបែកធ្លាយជាសាធារណៈយ៉ាងដូច្នេះ។

ជាងនេះទៅទៀត ពេលនិយាយដល់ជីវិតស្នេហាថ្មីបន្ទាប់ពីបែកបាក់ រូបលោកមិនបកស្រាយច្រើនឡើយ គ្រាន់តែបញ្ជាក់តម្រុយ កំពុងសេពគប់នឹងអ្នកថ្មីទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្រាប់តែពេលនេះ រូបលោកបង្ហាញភាពផ្អែមល្អែមលើតុបាយពេលល្ងាច ដោយបង្ហាញដៃនារីម្នាក់ ជល់កែវស្រានឹងគ្នា ធ្វើឲ្យមហាជនសង្ស័យជាគូស្នេហ៍ថ្មីរូបលោក ល្បីតគ្នាថា ទំនងអ្នកថ្មីមិនអាយុច្រើនប៉ុន្មានទេ មើលតែដៃក៏ដឹងថាក្មេងដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោក ហាន គីម 
  លោក ហាន គីម 
  លោក ហាន គីម 
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]