រាជធានីភ្នំពេញ ៖ ផ្ទុះការភ្ញាក់ផ្អើល កាលពីវេលាប្រមាណម៉ោង១រសៀល នៅថ្ងៃទី ០៧ កញ្ញា ២០២២ កន្លងទៅនេះ មានករណីបុរសម្នាក់បា.ញ់រះនៅក្នុងធនាគារ CIMB នៅតាមបណ្ដោយផ្លូវ៥១៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដោយសន្តិសុខម្នាក់រងរ.បួស។

យ៉ាងណាមិញ ក្រោយស៉ើបអង្កេតបានប៉ុន្មានម៉ោងរួចមក ពេលនេះ សមត្ថកិច្ចកំណត់អត្តសញ្ញាណបុរសខ្មា.ន់កាំ.ភ្លើងបានហើយ ជាសន្តិសុខយាមនៅកន្លែងកើតហេតុជាមួយគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះបើយោងតាមការឲ្យដឹងពីសមត្ថកិច្ច ជនសង្ស័យឈឈ្មោះ លន់ ជីវ័ន អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា និងជាសន្តិសុខក្រុមហ៊ុន safeguards Cambodia co.ltd យាមគោលដៅធនាគារ CIMB (រត់គេចខ្លួន) និងជនរងគ្រោះ ឈ្មោះ ឃុន វន អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខក្រុម IG security។

យោងតាមការសាកសួរជំហានដំបូង បញ្ជាក់ថា ដើមចមនៃការបា.ញ់ប្រ.ហារនេះ គឺដោយសារទំនាស់ពាក្យសំដីគ្នារវាងជនរងគ្រោះ និងជនសង្ស័យ ក្រោយកើតហេតុ ខ្មា.ន់កាំ.ភ្លើងជិះម៉ូតូរត់គេចខ្លួនបាត់ ខណៈជនរងគ្រោះរ.បួសត្រង់ភ្លៅខាងស្ដាំ ត្រូវបានបញ្ជូនទៅស.ង្គ្រោះនៅមន្ទីរពហុព្យាបាលអង់តែនទួលគោក៕

ប្រភព ៖ Fresh News

រូបភាពកន្លែងកើតហេតុ
រូបភាពកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]