ថៃ៖ នៅតែជារឿងដែលមហាជនជាច្រើន កំពុងតែតាមដាន ទៅលើករណីឆ.បោ. ពីក្រុមហ៊ុន Forex-3D ហើយពេលថ្មីៗនេះ តារាស្រី Bitoey និងស្វាមី លោក DJ Man ក៏បានទាញយកការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែល DSI បានចេញដីកាកោះហៅអ្នកទាំងពីរ ក្នុងសំណុំរឿងក្ដីមួយនេះ។
យ៉ាងណាមិញ បើទោះបីជា កាលពីមុននេះ ប្ដីប្រពន្ធតារាប្រុស ស្រីទាំងពីររូបនេះ ធ្លាប់បានផ្តល់សក្ខីកម្មក្នុងនាមជាសាក្សីកាលពីឆ្នាំ ២០១៩ ក៏ដោយ ប៉ុន្តែនៅថ្ងៃទី ១៥ ខែកញ្ញា ប្តីប្រពន្ធអ្នកទាំងពីរ ក៏ត្រូវធ្វើដំណើរទៅទទួលស្គាល់ ពីការចោទប្រកា.ន់នេះម្តងទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ក្រោយមានព័ត៌មាននេះចេញមក តារាស្រី Bitoey ក៏បានត្រឹមតែបង្ហោះរូបភាព កូនស្រីជាទីស្រឡាញ់របស់ខ្លួនដោយគ្មានសារ និយាយអ្វីនោះទេ។ ជាពិសេស សម្រាប់រឿងរ៉ាវអំពីការចោទប្រកា.ន់ទាក់ទងនឹងករណី Forex-3D គឺត្រូវតែរង់ចាំមើលបន្ត ថាតើនឹងមានការប្រែប្រួលអ្វីបន្ថែមទៀត ចំពោះតារាប្រុសស្រីពីររូបនេះ ខណៈដែលអ្នកគាំទ្រជាច្រើន នៅចាំលើកទឹកចិត្តដល់ពួកគេទាំងពីរផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]