ភ្នំពេញ៖ ជាការពិត លីម តិចម៉េង គឺជាម្ចាស់ជ័យលាភី Cambodian Idol រដូវកាលទី៤ ដែលទទួលបានការពេញចិត្ត អបអរសាទរខ្លាំងពីសំណាក់អ្នកគាំទ្រ សឹងទូទាំងប្រទេសទៅហើយ។

លើសពីនេះ អ្វីដែលសំខាន់ បន្ទាប់ពី មានសម្លេងសាកសមជាម្ចាស់ពានហើយនោះ តិចម៉េង បានធ្វើឲ្យអ្នកពុកម៉ែបងប្អូន កោតសរសើរទៅលើអត្តចរិកដ៏រមទម្យចេះគោរព មនុស្សជុំវិញខ្លួន ជាពិសេសនោះ គឺការដឹងគុណចំពោះអ្នកដែលធ្លាប់បានជួយខ្លួនតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង តិចម៉េង ពិតជាមនុស្សដែលមិនចេះភ្លេចគុណ អ្នកជួយខ្លួនមែន ពោលគឺដូចជាលោកគ្រូភ្លេងជាដើម តាំងពីថ្ងៃទទួលបានពាន តិចម៉េង បានលុតជង្គង់ក្រាបសំពះ លោកគ្រូនៅលើឆាកថែមទៀតផង។ លើសពីនេះ កាលពីយប់មិញ ក្នុងកម្មវិធី Fan Meeting បេក្ខជនទាំង៤ តិចម៉េង បានធ្វើឲ្យមហាជនរំភើបចិត្តថែមទៀត ចំពោះកាយវិការ ទៅពាក់ក្រមាឲ្យគ្រូភ្លេង យ៉ាងគួរឲ្យស្រលាញ់ ទោះបីជាមមាញឹកយ៉ាងណាក៏មិនភ្លេច ទង្វើរល្អៗបែបេះ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

លីម តិចម៉េង
លីម តិចម៉េង
លីម តិចម៉េង
@skrrtskrrt9702 ដឹងគុណគ្រូភ្លេងណាស់តិចម៉េងខ្ញុំ ចេះណាស់យកក្រម៉ាទៅបង់កឲ្យលោកគ្រូភ្លេង 😁💚 #លីមតិចម៉េង #limtichmeng ♬ សំឡេងដើម - កំដរ អារម្មណ៍🥀😢💔 - កំដរអារម្មណ៍
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]