ភ្នំពេញ៖ ធនាគារ ABA ដែលជាធនាគារឈានមុខនៅកម្ពុជាផ្នែកហិរញ្ញវត្ថុឌីជីថលបានណែនាំគណនី ABA Junior សម្រាប់កុមារ ឬក្មេងជំទង់អាយុចាប់ពី១០ ដល់ ១៧ឆ្នាំ ដែលអនុញ្ញាតឲ្យពួកគេប្រើប្រាស់ធនាគារបែបទំនើប និងការចាយវាយដោយមិនប្រើសាច់ប្រាក់តាមរយៈកម្មវិធី ABA Mobile ផ្ទាល់ខ្លួន។ នៅពេលបើកគណនីបានជោគជ័យ កុមារ ឬក្មេងជំទង់ អាចប្រើសេវាដ៏ពេញនិយមរបស់ ABA ដោយខ្លួនឯង ខណៈការប្រើប្រាស់នោះស្ថិតក្រោមការគ្រប់គ្រងផ្ទាល់ពីឪពុកម្ដាយ ជាមួយកមិ្រតទឹកប្រាក់កំណត់ជាក់លាក់។
កុមារ ឬក្មេងជំទង់ដែលជាម្ចាស់គណនី Junior អាចពិនិត្យសមតុល្យគណនីភ្លាមៗ ធ្វើការផ្ទេរប្រាក់ និងការទូទាត់ក្នុងស្រុក រួមទាំងការទូទាត់តាម KHQR និងការសន្សំប្រាក់ដោយខ្លួនឯង។ ឪពុកម្តាយអាចគ្រប់គ្រងការចំណាយរបស់កូន តាមរយៈកម្មវិធី ABA Mobile ដោយឡែករបស់ខ្លួន ផ្ញើប្រាក់ភ្លាមៗទៅកាន់គណនី Junior របស់កូន ហើយទទួលបានសារជូនដំណឹង នៅពេលកូនធ្វើការផ្ទរ ឬទូទាត់ប្រាក់លើកម្មវិធី ABA Mobile របស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគណនី Junior លើកទឹកចិត្តដល់កុមារ ឬក្មេងជំទង់ឲ្យបង្កើតទម្លាប់ហិរញ្ញវត្ថុដ៏ប្រសើរពីក្មេង និងយល់ពីសារៈសំខាន់នៃការសន្សំសម្រាប់អនាគតពួកគេ។ គណនីនេះ ស្ថិតក្រោមគណនី Minor ដែលធនាគារផ្ដល់ជូននៅតាមសាខាតែប៉ុណ្ណោះ។
ដើម្បីបើក ABA Junior Account ឪពុកម្ដាយត្រូវ៖
▪បើកកម្មវិធីABA Mobileរួចចុចបើកគណនីថ្មី;
▪ជ្រើសរើសគណនីJuniorបំពេញព័ត៌មានរបស់កូនហើយជ្រើសរើសរូបិយប័ណ្ណគណនី;
▪បញ្ចូលលេខទូរស័ព្ទរបស់កូននិងចុងក្រោយបញ្ចូលលេខកូដដែលទទួលបាននៅលើទូរស័ព្ទរបស់កូនតាមរយៈសារSMS។
លោក Zhiger Atchabarov នាយកប្រតិបត្តិការនៃធនាគារ ABA មានប្រសាសន៍ថា៖
លោកបានបន្ថែមថា៖
សូមចូលទៅកាន់វិបសាយ <Junior Account> របស់យើងសម្រាប់ព័ត៌មានបន្ថែម ឬទូរស័ព្ទទៅលេខឥតគិតថ្លៃ 1 800 203 203 (ក្នុងប្រទេសកម្ពុជា)។
ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធី ABA Mobile សូមចូលទៅកាន់ទំព័រ ABA Mobile របស់យើង។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]