ភ្នំពេញ៖ ជាកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ជោគជ័យខ្លាំងទាំងមុខជំនួញរកស៊ី ក៏ដូចជាវិស័យសិល្បៈ មិនតែប៉ុណ្ណោះ ជីវិតគ្រួសាររបស់តារាប្រុសរូបនេះ ក៏កាន់តែមានក្តីសុខខ្លាំងឡើង ជាមួយភរិយាជាទីស្រលាញ់រួមនឹងកូនៗដ៏សង្ហាផងដែរ។
ដោយឡែក បើនិយាយពីជីវិតឯកជនវិញ មិនថាមហាជន ក៏ដូចជាអ្នកសិល្បៈបានសម្តែងការកោតសរសើរ និងគួរឲ្យគោរពយ៉ាងខ្លាំង នៃក្រុមគ្រួសាររបស់កំពូលតារាចម្រៀងប្រុសរូបនេះ ព្រោះតែចាប់តាំងពីបានរៀបការជាមួយភរិយា រហូតទទួលបានចំណងដៃកូនប្រុស ៣នាក់ រយៈពេល ២០ឆ្នាំជាងមកនេះ ក្រុមគ្រួសាររបស់លោក មិនដែលលេចលឺភាពរកាំរកូសម្តងណាឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះផងដែរ លោក ឧកញ៉ា ព្រាប សុវត្ថិ ក៏បានចែករំលែកនូវគន្លឹះ ក្នុងការរក្សាចំណងគ្រួសារឲ្យនៅតែមានភាពផ្អែមល្ហែម មិនឲ្យល្អក់ចិត្តនឹងគ្នាថា រាល់ពេលដែល លោកនិងគ្រួសារមានការអាក់អន់ចិត្ត ឬឈ្លោះគ្នាយ៉ាងណាក៏ដោយ ក៏លោក មិនដែលប្រើពាក្យសម្តីខ្លាំងៗ ឬប្រើភាសាជាលើសលួសដាក់គ្នានោះដែរ ពោលសម្បីតែពាក្យ ឯង ក៏ លោក មិនដែលប្រើនៅក្នុងគ្រួសារឡើយ។ ជាមួយគ្នានេះ គ្រាន់តែពាក្យសម្តីទាំងនេះ បានធ្វើឲ្យភរិយារបស់ លោក ព្រាប សុវត្ថិ រំភើបរហូតស្រក់ទឹកភ្នែកទៀតផង៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម




@puchhay18 មួយសំណួររបស់ខ្ញុំសួរ ឧកញ៉ា ព្រាប សុវត្ថិ ធ្វើឱ្យលោកជំទាវ ឡុង ស្រីមុំ ជាភរិយារំភើបស្រក់ទឹកភ្នែកផង😢❤️#miemie #preapsovath #tiktoker #khmerstar ♬ original sound - PU Chhay
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]