ថៃ៖ គឺជាករណីមួយ ដែលបានបង្ហើបចេញពី នារីមិនស្គាល់មុខម្នាក់ ​បង្ហាញ​ពី​បទ​ពិសោធ​ការងារ ដូច​ជា​ឆ្កែ​ឆ្មា​នៅ​ផ្ទះ​តារា​ល្បី​ម្នាក់ ព្រមទាំងបានរៀបរាប់ ថាបានដេកសម្រាក តែ​១​ម៉ោង ស៊ី​បាយ​ចាន​តែមួយជាមួយ​ឆ្កែ ខណៈសុំ​លាឈប់ក៏មិនឲ្យឈប់ បានធ្វើឲ្យវាបានក្លាយជាព័ត៌មានដ៏ភ្ញាក់ផ្អើល និងចង់ដឹងថាតើគឺជាតារាល្បីរូបណា ទៀតផង​។

យ៉ាង​ណា​មិញ ដោយសារតែដំណឹងមួយ បានធ្វើឲ្យមានការសង្ស័យថា តារា​រូប​នេះ ​អាច​ជា តារាស្រី Kwan Usamanee ដែរឬយ៉ាងណា ព្រោះកាលពីខែកក្កដា Kwan ទើបនឹង​ប្រកាស​រក​អ្នក​ចិញ្ចឹម​ និង​មើល​ថែឆ្កែ​ឆ្មា​ ដោយប្រាក់​ខែ​គឺ​ ទៅតាម​ការ​ព្រមព្រៀង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ ខណៈដែលត្រូវបានគេសង្ស័យដល់ថ្នាក់នេះ តារាស្រី Kwan ក៏បានចេញមកទម្លាយ​ឃ្លីប​ បង្ហាញនូវ​អ្វី​ដែល​បាន​កើត​ឡើង ជាពិសេស​រឿង​ដែល​លើកឡើងថា ​​ឲ្យឈ្នួល ​ដេកតែ​១​ម៉ោង​នោះ​ គឺមិនមែនជា​ការពិត​នោះទេ​។ ហើយតាមរយៈឃ្លីបដែលបង្ហាញឡើង អាចមើលឃើញថា នៅវេលាម៉ោង ៨ និង៤០នាទីយប់ ភ្លើងនៅក្នុងផ្ទះត្រូវបានបិទទាំងស្រុង រួមទាំងបន្ទប់ដេករបស់ឆ្កែ ហើយឆ្កែទាំងអស់ ក៏កំពុងដេកលក់។ បន្ទាប់​មក​ប្រហែល​ម៉ោង ១១​យប់ ស្ត្រី​មេផ្ទះក៏បាន​ក្រោក​ឡើង រួច​ចូល​ផ្ទះបាយ ហើយក៏បានដេកនៅក្នុងបន្ទប់បរិភោគអាហារ រហូត​ដល់​ឃ្លីប​នេះ​ចប់​ប្រហែល​ម៉ោង​៣​ទៀប​ភ្លឺ តែស្ត្រី​មេផ្ទះ​នោះ នៅ​តែ​ដេកដដែល។

បន្ថែម​ពី​នេះ Kwan បាន​លើកឡើងទៀតថា មានឆ្កែ​មួយ អាយុ​២០​ឆ្នាំ មាន​ជំងឺ​ចាស់​ទ្រុឌទ្រោម ​មិន​អាច​ដើរ ឈរ និង​ស៊ី​ដោយ​ខ្លួន​ឯងបានទេ ដូច្នេះ​ នាងត្រូវ​ជួល​មនុស្ស​ឲ្យមក​មើល​ថែ ដែលមានស្ត្រី​មេផ្ទះ​ម្នាក់ បានមក​ដាក់​ពាក្យ​ការងារ​ ហើយបាន​និយាយ​ថា ខ្លួនពិតជា​ស្រឡាញ់​ឆ្កែ និងសុំ​ឱកាស​សាក​ល្បងធ្វើ​ការងារ​នោះ ហើយនាងក៏​យល់​ព្រម។ ម៉្យាងវិញទៀត ចំពោះរឿង​បរិភោគ​ម្ហូប​ចានតែមួយ ជាមួយនឹង​ឆ្កែ​នោះ តារាស្រី Kwan ក៏បានបញ្ជាក់​ថា វា​មិន​មែនជាការពិត​ទេ និងបានរៀបរាប់ថា៖ 

Kwan

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Kwan
Kwan
Kwan
Kwan
Kwan
Kwan
Kwan
Kwan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]