រាជធានីភ្នំពេញ ៖ ដូចដែលដឹងស្រាប់ហើយថា ប្រជាប្រិយភាពរបស់តារាចម្រៀងវគ្គផ្តាច់ព្រ័តទាំង៤ មានលោក លីម តិចម៉េង, លោក នាង ដាវីន, លោក ថុល សុភិទិ និងលោក ស៊ឹម ច័ន្ទពន្លឺ នាពេលថ្មីៗនេះ ហ្វេនៗដាក់រហ័ស្សនាមជា «F4កម្ពុជា» ព្រោះតែរូបសម្បត្តិស្រស់សង្ហានិងមានសមត្ថភាពមិនចាញ់គ្នាប៉ុន្មានឡើយ។

យ៉ាងណាមិញ ក្នុងចំណោមអ្នកទាំំង៤ តារាចម្រៀងពន្លកថ្មី ថុល សុភិទិ ជាតារាប្រុសរាយមន្តស្នេហ៍ខ្លាំងជាងគេ ដែលហ្វេនៗនារីជាច្រើន ជាប់អន្ទាក់ដកចិត្តមិនបាននឹងមុខមាត់មានប្រជាប្រិយ ញញឹមស្រស់ខ្លាំង ជាហេតុធ្វើឲ្យអ្នកគាំទ្រចង់ក្លាយជា«សយ» ក្នុងជីវិតពិតរបស់រូបលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ល្បីរឿងសយយ៉ាងដូច្នេះ ស្រាប់តែហ្វេនៗផ្ទុះការចាប់អារម្មណ៍នឹង តារាចម្រៀងស្រីOriginalឈ្មោះ Ka Elex ច្រៀងបទ «ឈ្លោះគ្នាបានហើយ តែកុំបែកគ្នា» ព្រោះប្រទះឃើញរូបភាពស្និទស្នាល ប៉ុន្តែក្រោយបានបកស្រាយ នៅក្នុងកម្មវិធី Fan meeting របស់តារាប្រុសរូបនេះហើយ ទើបដឹងថា តារាស្រីរូបនេះ ជាបងស្រីបង្កើតម្តាយតែមួយ ជាមួយនឹងតារាចម្រៀង ភិទិ ធ្វើឲ្យហ្វេនៗនឹកស្មានមិនដល់។

លើសពីនេះទៅទៀត ទាល់ឃើញសម្រស់បងស្រី ទើបដឹងថាគ្រួសារតារាប្រុស ភិទិ ស្អាតជាលក្ខណៈពូជ នេះបងស្រីបង្កើតកូន១ទៅហើយ តែក្រមុំសុំខ្មាស់ ស្អាតខ្ញង់តែម្តង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អ្នកនាង Ka Elex
អ្នកនាង Ka Elex
អ្នកនាង Ka Elex
អ្នកនាង Ka Elex
អ្នកនាង Ka Elex
អ្នកនាង Ka Elex និងប្អូនប្រុស
អ្នកនាង Ka Elex និងស្វាមី
អ្នកនាង Ka Elex និងស្វាមី
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]