ថៃ៖ វាបានក្លាយជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលសាធារណជនជាច្រើនកំពុងតាមដាន ក្នុងពេលដែលខាងនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) បានចេញដីកាកោះហៅ មនុស្សបួននាក់ទៀត នៅក្នុងសំណុំរឿងក្ដី Forex-3D ហើយក្នុងចំណោមនោះ ក៏មានឈ្មោះ លោក DJ Man និងភរិយា Bitoey តែទោះជាយ៉ាងណា អ្នកទាំងពីរនៅមិនទាន់ជាប់ឈ្មោះ ជាជនជាប់ចោទនៅឡើយទេ។
ដោយឡែក ស្របពេលដែលមានវីដេអូឃ្លីបជីកកកាយពេល Biteoy បើកបង្ហាញពីទិដ្ឋភាពក្នុងផ្ទះ និងមើលឃើញពីការប្រើប្រាស់របស់ប៊្រេនៗ ដូចជា កាបូបពីម៉ាកយីហោល្បីនោះ ក៏បានធ្វើឲ្យអ្នកលេងអ៊ីនធើណែត លើកឡើងភ្លាមៗអំពីបញ្ហានេះ។ ជាពិសេស នៅក្នុងនោះដែរ តារាស្រី Bitoey បានបង្ហើបថា ខ្លួនជាអតិថិជន VVIP ស្ទើរគ្រប់ម៉ាកយីហោ ខណៈដែលម៉ាកមួយចំនួន ត្រូវទិញសរុបយ៉ាងហោចណាស់ ១៥ លានបាតក្នុងមួយឆ្នាំ ដើម្បីទទួលបានវា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ Bitoey ក៏បានបង្ហើបពីតម្លៃកាបូបម៉ាកល្បីៗ រហូតដល់មានអ្នកលេងអ៊ីនធើណែតជាច្រើន បានសម្រុកចូលទៅបញ្ចេញមតិលើកឡើងថា ហេតុអ្វីបានជា Bitoey មើលទៅពិតជាមានសម្បូរបែបយ៉ាងនេះ មានលុយទិញម៉ាកយីហោល្បីៗជាច្រើន ដូចជា ស្បែកជើង កាបូប គ្រឿងអលង្ការ ខណៈដែលកាលពីមុននេះ រូបនាងថែមទាំងរស់នៅក្នុងជីវិតប្រណីតហាយសូរ បើទោះបីជា នៅក្នុងអំឡុងពេលកូវីដ-១៩ ដែលតារាល្បីៗជាច្រើន មិនសូវមានការងារធ្វើក៏ដោយ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]