រាជធានីភ្នំពេញ ៖ ការប្រកួត Miss Grand Cambodia ជាឆាកប្រកួតសម្រស់មួយក្នុងស្រុកដែល ទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជន ដែលការប្រកួតប្រចាំឆ្នាំ២០២២នេះទើបនឹងបញ្ចប់ កាលពីប៉ុន្មានសប្តាហ៍មុននេះ ដោយមកុដបានទៅលើ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលនឹងក្លាយជាតំណាងកម្ពុជា ចូលរួមប្រកួតលើឆាកអន្តរជាតិ នៅប្រទេសឥណ្ឌូណេស៊ី ក្នុងពេលឆាប់ៗខាងមុខនេះ។
ទន្ទឹមនឹងនេះ ឈុតតំណាងខេត្តមណ្ឌលគិរី ត្រូវប្រកាសក្លាយជា ឈុតតំណាងជាតិដែលម្ចាស់មកុដកម្ពុជា ត្រូវយកប្រកួតលើឆាកអន្តរជាតិ ប៉ុន្តែបែរត្រូវមហាជនមួយចំនួនតូច ផ្ទុះការរិះគន់យ៉ាងដំណំទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយរងការប្រតិកម្មពីមហាជនជាហូរហែ រឿងឈុតមិនសាកសម មើលទៅដូចធម្មតាពេកនោះ ពេលនេះ ម្ចាស់ឈុតកញ្ញា ចៅ សុខុម លីម៉ី ចេញមុខបកស្រាយរៀបរាប់យ៉ាងក្បោះក្បាយថា ឈុតខ្លួនមានអត្ថន័យពេញលេញ សម្រាប់យកទៅ ប្រកួតលើឆាកអន្តរជាតិ ព្រោះគ្រប់ចំណុចសុទ្ធសឹងតែ បង្ហាញពីចំណុចល្បីៗរបស់ខ្មែរ ដោយគោព្រៃតំណាងឲ្យខេត្តមណ្ឌលគិរី ជាខេត្តសម្បូរសត្វព្រៃ ព្រៃព្រឹក្សា ធម្មជាតិស្រស់បំព្រង ចំណែកឯកែវកាហ្វេ គឺសបញ្ជាក់ពី ភាពល្បីល្បាញរបស់រសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់ប្រចាំប្រទេស ថែមទៀតផង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]