ភ្នំពេញ៖ ក្រុមហ៊ុន FWD បានប្រកាសសម្ពោធជាផ្លូវការនូវកម្មវិធីទូរស័ព្ទ «Omne» ដែលមានមុខងារពិសេសៗជាច្រើន ដើម្បីជួយដល់អ្នកប្រើប្រាស់ក្នុងការកំណត់គោលដៅផ្ទាល់ខ្លួន ព្រមទាំងរីករាយនឹងកម្មវិធីកម្សាន្តជាច្រើន។
កម្មវិធីទូរស័ព្ទដៃ Omne ត្រូវបានបង្កើតឡើងដើម្បីជួយផ្តល់ការរស់នៅប្រកបដោយភាពរីករាយ ជូនដល់អ្នកប្រើប្រាស់តាមរយៈមុខងារដែលជំរុញឱ្យសម្រេចបានគោលដៅប្រចាំថ្ងៃ។ កម្មវិធីទូរស័ព្ទនេះ មានភាពងាយស្រួលក្នុងការប្រើប្រាស់ និងមានមាតិកាជាច្រើនរួមមាន តន្រ្តី ល្បែងខ្លីៗ ការគូររូប សុខភាព និងមុខងារកម្សាន្តជាច្រើនទៀត ដែលតម្រូវតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។ កម្មវិធី Omne ក៏នឹងនាំយកមុខងារស្វ័យប្រវត្តិជាច្រើនសម្រាប់អតិថិជនរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD ផងដែរក្នុងពេលខាងមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក ចាន់ រដ្ឋា អគ្គនាយកនៃក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖
ក្រុមហ៊ុន FWD Group បានសហការជាមួយក្រុមហ៊ុនជាច្រើនដែលត្រូវបានទទួលស្គាល់ទាំងក្នុងតំបន់ និងពិភពលោក ដើម្បីផ្តល់នូវមាតិកា និងសេវាកម្មផ្តាច់មុខដោយឥតគិតថ្លៃក្នុងកម្មវិធីទូរស័ព្ទមួយនេះ ហើយអាចប្រើប្រាស់លើទីផ្សារទាំង ១០ នៅទូទាំងតំបន់អាស៊ី រួមទាំងប្រទេសកម្ពុជាផងដែរ។ ដៃគូទាំងនោះរួមមាន ម៉ាកតន្ត្រីធំជាងគេមួយក្នុងពិភពលោក និង ONE Esports ដែលជាប្រព័ន្ធផ្សព្វផ្សាយផ្នែកកីឡាឈានមុខគេ។ កម្មវិធី Omne នឹងផ្ដល់នូវគុណតម្លៃចម្រុះជាច្រើនដល់អ្នកប្រើប្រាស់ទាំងអស់នៅគ្រប់ទីផ្សាររបស់ ក្រុមហ៊ុន FWD ដោយការសហការបន្ថែមជាមួយនឹងដៃគូល្បីៗផ្សេងទៀតរួមមាន Dacadoo , Nuralogix , STASH NextGen , Shadow Factory , Koa Health និង Imunis ជាដើម។
ចាប់ពីពេលនេះទៅ កម្មវិធី Omne នឹងមានវត្តមានលើទីផ្សារទាំងអស់របស់ក្រុមហ៊ុន FWD សម្រាប់សាធារណជនប្រើប្រាស់ជាផ្លូវការ។ លោកអ្នកអាចទាញយកកម្មវិធីនេះដោយឥតគិតថ្លៃទាំងនៅលើ App Store និង Play Store។
អំពីក្រុមហ៊ុន FWD
ក្រុមហ៊ុន FWD Group ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនប្រមាណ ១០ លាននាក់ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះរួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូងក្នុងទ្វីបអាស៊ីក្នុងឆ្នាំ ២០១៣ ហើយជាក្រុមហ៊ុនដែលផ្តោតការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធន៍ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន។
ក្រុមហ៊ុន FWD Cambodia ចាប់ផ្តើមប្រតិបត្តិការជាផ្លូវការក្នុងប្រទេសកម្ពុជាកាលពីខែកញ្ញា ឆ្នាំ ២០២១ និងត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតបំផុតក្នុងប្រទេសកម្ពុជា ពីស្ថាប័ន Global Business Outlook Awards នៅចក្រភពអង់គ្លេសសម្រាប់ឆ្នាំ ២០២១។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.fwd.com.kh
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]