ភ្នំពេញ៖ កាលពីចុងខែសីហា ឆ្នាំ២០២២ ទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតមួយរូបពីក្រុមហ៊ុន FWD Cambodia កញ្ញា កែវ ណារ៉េន បានចូលរួមសន្និបាតអន្តរជាតិ Million Dollar Round Table (MDRT) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បន្ទាប់ពីបំពេញគ្រប់លក្ខខណ្ឌជាសមាជិកលំដាប់ពិភពលោក MDRT ឆ្នាំ២០២២។ ការចូលរួមនេះកើតឡើងក្រោមការអញ្ជើញពីសមាគមន៍ MDRT និងការជ្រោមជ្រែងពីគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនដោយការខិតប្រឹងប្រែងរបស់ កញ្ញា ណារ៉េន ក្នុងការប្រឹក្សា និងការផ្ដល់ដំណោះស្រាយការពារហិរញ្ញវត្ថុដ៏ល្អជូនអតិថិជន។

សន្និបាតអន្តរជាតិ MDRT ឆ្នាំ២០២២ នេះប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ដើម្បីផ្តល់ឱកាសឱ្យទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត និងហិរញ្ញវត្ថុមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក ជួបសំណេះសំណាល និងភ្ជាប់ចំណងមិត្តភាពជាមួយគ្នា ហើយមានឱកាសបានរៀនសូត្រពង្រឹងសមត្ថភាពជាមួយអ្នកជំនាញដែលមានបទពិសោធន៍ច្រើនឆ្នាំ។
លោក ចាន់ រដ្ឋា អគ្គនាយកនៃក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖

កញ្ញា កែវ ណារ៉េន ដែលបច្ចុប្បន្នគឺជាប្រធានអភិវឌ្ឍសមាជិក MDRT នៃក្រុមហ៊ុន FWD Cambodia បានបង្ហាញចំណាប់អារម្មណ៍ថា៖

MDRT គឺជាសមាគមឯករាជ្យលំដាប់ពិភពលោក ដែលត្រូវបានទទួលស្គាល់លើស្តង់ដារនៃភាពល្អឥតខ្ចោះក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងហិរញ្ញវត្ថុ។ សមាជិករបស់សមាគមនេះ ត្រូវផ្ដល់សេវាកម្មល្អដែលមានគុណភាពខ្ពស់ប្រកបដោយក្រមសីលធម៌ ចំណេះដឹង និងផលិតភាពដល់អតិថិជន។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]