បរទេស៖ អាចនិយាយបានថា ជាមួយនឹងសមត្ថភាពក្នុងវិស័យចម្រៀង ព្រមទាំងមានរូបសម្រស់ទៀតនោះ បានធ្វើឲ្យតារាចម្រៀងស្រី Ariana Grande អាចទាញយកចិត្តពីទស្សនិកជន ក៏ដូចជាអ្នកគាំទ្រជាច្រើន ទាំងក្នុង និងក្រៅប្រទេស។
ជាពិសេសនោះដែរ ដោយសារតែភាពល្បីល្បាញនៅក្នុងវិស័យសិល្បៈ តារាចម្រៀងស្រី Ariana Grande ត្រូវបានគេបង្ហើបពី ទ្រព្យសម្បត្តិរបស់តារាស្រីរូបនេះ ដែលរូបនាង អាចរកបានពីវិស័យមួយនេះ អស់រយៈពេលជាច្រើនឆ្នាំ ដែលបានប៉ាន់ស្មានថា មានចំនួនរហូតដល់ទៅ ២២០ លានដុល្លារ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ ក៏មានការបង្ហាញឲ្យដឹងទៀតថា តារាស្រីរូបនេះ មានការតស៊ូ ជាមួយនឹងការងារតារា ដែលចាប់ផ្ដើមពីតួនាទីតូចមួយនៅ Broadway រហូតបានចូលប្រឡូកក្នុងវិស័យតន្ត្រី ហើយបានក្លាយជាតារាប៉ុប ដែលមានតម្លៃថ្លៃបំផុតនាពេលបច្ចុប្បន្ននេះ។
ហើយក្រៅពីតន្ត្រី Ariana ក៏បានចូលរួមក្នុងគម្រោងខ្សែភាពយន្តហូលីវូដមួយចំនួនទៀត។ បើទោះបីជា ខាងផលិតករមិនបានបង្ហាញពីប្រាក់ខែដែលបង់ឲ្យ Ariana Grande ក៏ដោយ ប៉ុន្តែក៏មានការលើកឡើងថា តារាពីររូបទទួលបានប្រាក់សរុបចំនួន ៣០លានដុល្លារ និង ២៥លានដុល្លារ ដូច្នេះ តារាស្រីរូបនេះ អាចនឹងទទួលបាន មិនដល់ ២៥លាននោះទេ ដោយសារតែនាង មិនបានសម្ដែងជាតួអង្គសំខាន់នៅក្នុងរឿង៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]