ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានរួមសហការជាមួយក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីគាំទ្រវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២២។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងឆ្នាំនេះ វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានត្រូវបានបែងចែកជាបីវគ្គគឺ វគ្គណែនាំ វគ្គប្រកួតដំបូង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គប្រកួតផ្តាច់ព្រ័ត្រ។ គោលបំណងរបស់វេទិកានេះ គឺដើម្បីលើកទឹកចិត្តយុវជនកម្ពុជាឱ្យចូលរួមក្នុងការគ្រប់គ្រងបរិស្ថានសម្រាប់អនាគតរបស់ប្រទេសកម្ពុជា។ សាលាចំនួន១៦ មកពីខេត្តព្រះសីហនុ និងខេត្តកោះកុង បានចូលរួមក្នុងវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាននៅឆ្នាំនេះ។
វគ្គប្រកួតផ្តាច់ព្រ័ត្រឆ្នាំនេះធ្វើឡើងនៅខេត្តព្រះសីហនុ ហើយវិទ្យាល័យ ហ៊ុន សែន កំពង់សិលា ខេត្តព្រះសីហនុ ទទួលបានជ័យលាភីលេខ១ ក្នុងវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាននៅឆ្នាំ២០២២ នេះ ខណៈវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ទទួលបានជ័យលាភីលេខ២ និងវិទ្យាល័យ ហ៊ុន សែន បាក់ខ្លង ជាប់ចំណាត់ថ្នាក់លេខ៣។ វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២២ ត្រូវបានរៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា។ ក្រុមហ៊ុន Smart Axiata គឺជាអ្នកឧបត្ថម្ភធំមួយក្នុងចំណោមអ្នកឧបត្ថម្ភផ្សេងទៀត។
វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២២ បានរៀបចំធ្វើឡើងចាប់ពីខែមិថុនាដល់ខែសីហាឆ្នាំ២០២២។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាមួយភាគីពាក់ព័ន្ធមួយចំនួនទៀតនៅក្នុងវេទិការនេះ។
ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា៖
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖
វេទិកានេះផ្តល់ឱ្យយុវជននូវឱកាសមួយ ដើម្បីសិក្សា ស្រាវជ្រាវ និងផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ជាមួយអ្នកជំនាញបរិស្ថាន។ នៅក្នុងដំណើរការនេះ យើងសង្ឃឹមថា យុវជននឹងមានការយល់ដឹងកាន់តែច្បាស់អំពីរបៀបគ្រប់គ្រងបរិស្ថាន។
ប្រធានបទចំនួនបីត្រូវបានលើកយកមកពិភាក្សានៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះ ដែលរួមមាន ការអប់រំបរិស្ថាននៅវត្តអារាមមានប្រសិទ្ធភាពក្នុងការផ្លាស់ប្តូរឥរិយាបទស្រលាញ់បរិស្ថានជាងនៅសាលារៀន, សំណល់ប្លាស្ទិក គឺជាប្រភពចម្បងនៃការបំពុលបរិស្ថានសមុទ្រ និងការបង្កើតមុខរបរឱ្យសហគមន៍មូលដ្ឋានបានចូលរួមចំណែកដល់ការអភិរក្សជីវៈចម្រុះ។
ក្រុមហ៊ុន Smart Axiata កំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការឆ្លើយតបនឹងបញ្ហាអាកាសធាតុបន្ទាន់ តាមរយៈការពិនិត្យតាមដាន និងគ្រប់គ្រងបរិមាណកាបូនដែលបញ្ចេញដោយក្រុមហ៊ុន ពោលគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់និរន្តរភាព។
កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Smart Axiata គឺជាអ្នកឧបត្ថម្ភធំមួយក្នុងកម្មវិធី “ទិវាមួយម៉ោងសម្រាប់ភពផែនដី” នៅកម្ពុជា ដែលមានការជួបជុំគ្នារវាងក្រសួងនានារបស់រាជរដ្ឋាភិបាល សហគមន៍មូលដ្ឋាន យុវជន អង្គភាពសាធារណៈ និងឯកជន អង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ និងប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ដើម្បីបង្ហាញសកម្មភាពរបស់ពួកគេឆ្ពោះទៅរកអនាគត ដែលកាន់តែមានសុខភាពល្អនិងកាន់តែប្រសើរសម្រាប់ទាំងអស់គ្នា។
សម្រាប់ព័ត៌មានបន្ថែមអំពីកិច្ចប្រឹងប្រែងទាក់ទងនឹងបរិស្ថានរបស់ក្រុមហ៊ុន Smart Axiata សូមតាមដានទំព័រហ្វេសប៊ុក Smart for Cambodia តាមរយៈគេហទំព័រ www.facebook.com/smartforcambodia៕
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៧.៥ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4G LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។
Smart ជីវិតរស់រវើក!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]