ការ​រក្សា​អនាម័យ​ខ្លួន​ប្រាណ​ មាន​សារៈសំខាន់​ណាស់​ ដើម្បី​ការពារ​ខ្លួន​ពី​​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ និង​បញ្ចៀស​ក្លិន​ខ្លួន​មិន​ល្អ ជា​ពិសេស​អំឡុង​ពេល​មក​រដូវ​តែ​ម្ដង។ ពិត​ណាស់​ ឈាម​រដូវ​ អាច​មាន​ក្លិន​ខុស​ៗ​គ្នា អាស្រ័យ​លើ​កត្តា​ជា​ច្រើន​​ ដូច្នេះ​ហើយ​ ស្រី​ៗ​យើង​ចាំបាច់​ត្រូវ​ស្វែង​យល់​ពី​មូលហេតុ​បង្ក​ និង​វិធីសាស្ត្រ​ដោះស្រាយ។

ក្លិន​ឈាម​រដូវ​ទូទៅ​មួយ​ចំនួន​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ក្លិន​ច្រែះដែក

ជួនកាល​ ​ឈាម​រដូវ​អាច​​ធុំ​ក្លិន​ច្រែះ​ដែក​ ដែល​បណ្ដាល​មក​ពី​​វត្តមាន​ជាតិ​ដែក​នៅ​ក្នុង​ឈាម​របស់​យើង​ ហើយ​ជា​ទូទៅ​​ ក្លិន​នេះ​នឹង​បាត់​ទៅ​វិញ​ ក្រោយ​​ពេល​យើង​អស់​រដូវ។

២. ក្លិន​ស្អុយ​

ចំណែក​​ឈាម​រដូវ​​មាន​ក្លិន​ស្អុយ​រលួយ ច្រើន​តែ​បណ្ដាល​មក​ពី​វត្តមាន​ឈាម​ ជាលិកា និង​បាក់តេរី។ នៅ​ពេល​ដែល​យើង​មក​រដូវ​ច្រើន ក្លិន​នេះ​នឹង​ធុំ​កាន់​តែ​ខ្លាំង​ដែរ។ ម្យ៉ាង​វិញ​ទៀត ក្លិន​រដូវ​បែប​នេះ ក៏​អាច​បង្ក​ឡើង​ដោយ​សារ​តែ​យើង​ផ្អាប់​​សំឡី​អនាម័យ​យូរ​ផង​ដែរ។

៣. ក្លិន​ឆ្អាប

ក្លិន​ប្រភេទ​នេះ អាច​​មាន​ក្លិន​ខ្លាំង​ជាង​​ធម្មតា ហើយ​ក៏​អាច​បញ្ជាក់​ពី​ការ​​បញ្ហា​សុខភាព​ ដូចជា​ការ​ឆ្លង​មេរោគ​ជា​ដើម។ ក្នុង​ករណី​ដែល​​មាន​រោគសញ្ញា ដូចជា​​នោម​ក្រហាយ​ ឬ​រមាស់​ទ្វារ​មាស យើង​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។

គន្លឹះ​ជួយ​ឲ្យ​ទ្វារ​មាស​មាន​ក្លិន​ល្អ អំឡុង​ពេល​មក​រដូវ

១. រក្សា​​អនាម័យ​​អំឡុង​ពេល​មក​រដូវ

ប្រសិនបើ​ឈាម​រដូវ​ មាន​ក្លិន​ឆ្អាប យើង​ចាំបាច់​ត្រូវ​ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ភ្លាម​ៗ និង​រក្សា​អនាម័យ​ដោយ៖

  • ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ជា​រៀង​រាល់​៤ ទៅ​៥​ម៉ោង​ម្តង ទោះ​បី​ជា​រដូវ​មក​តិចតួច​ក៏​ដោយ
  • ជៀសវាង​ទប់​នោម​រយៈពេល​យូរ
  • សម្អាត​បរិវេណ​ប្រដាប់​ភេទ រាល់​ពេល​ដែល​យើង​ប្រើ​បន្ទប់​ទឹក​
  • ជៀសវាង​ប្រើ​សំឡី​២​ក្នុង​ពេល​តែ​មួយ ដែល​អាច​នាំ​ឲ្យ​មាន​ក្លិន​មិន​ល្អ និង​ឆ្លង​មេរោគ​បាន
  • ឆាប់​ផ្លាស់ប្ដូរ​សំលៀក​បំពាក់ នៅ​ពេល​ដែល​យើង​បែក​ញើស
  • សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់
  • ជៀសវាង​ប្រើ​ឡាម​កោររោមប្រដាប់ភេទ
  • ជូត​បរិវេណ​ទ្វារ​មាស​ឲ្យ​ស្ងួត​ល្អ។

២. ងូត​ទឹក​

ងូត​​ទឹក​ចំនួន​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ អាច​ជួយ​រក្សា​អនាម័យ​នៅ​អំឡុង​ពេល​មក​រដូវ ព្រម​ទាំង​ជៀសវាង​ក្លិន​រដូវ​មិន​ល្អ​ថែម​ទៀត​ផង​។ បន្ថែម​ពី​នេះ គ្នា​យើង​ក៏​អាច​​ងូត​ទឹក​​ក្ដៅ​ឧណ្ហៗ ដើម្បី​ជួយ​កាត់បន្ថយ​អាការៈ​ចុក​ពោះ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]