អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ តែងតែតាមដានកម្រិតជាតិស្ករក្នុងឈាមជាប្រចាំ ព្រោះការគ្រប់គ្រងកម្រិតជាតិស្ករបានល្អបង្ហាញថា អ្នកជំងឺក៏មានសុខភាពល្អប្រសើ។ ដូច្នេះហើយការគ្រប់គ្រងកម្រិតជាតិស្ករត្រូវផ្ដើមចេញពីការទទួលទានអាហារប្រចាំថ្ងៃ ពិសេសភាគច្រើនត្រូវបង្ខំចិត្ដមើលរំលងប្រភេទអាហារដែលមានជាតិផ្អែមខ្លាំងតែម្ដង។
ចំពោះ ម្ចាស់ជាផ្លែឈើមួយប្រភេទដែលមានរសជាតិផ្អែម មិនត្រឹមតែផ្អែមធម្មតានោះទេ ថែមទាំងផ្អែមខ្លាំងជាប់មាត់ទៀតផង។ នេះជាមូលហេតុធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែមភាគច្រើនភ័យខ្លាចនឹងញ៉ាំផ្លែឈើមួយនេះ។ ប៉ុន្ដែប្រសិនបើអ្នកជំងឺចង់ញ៉ាំតើគួរធ្វើបែបណា?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែងណាស់ ម្នាស់គឺជាផ្លែឈើដែលសម្បូរសារធាតុចិញ្ចឹមសំខាន់ៗយ៉ាងច្រើនជំនួយដល់សុខភាពរាងកាយ មានតម្រងនោម បេះដូង ថ្លើម និងពង្រឹងប្រព័ន្ធការពារ ដូចជាប្រភេទ វីតាមីន C ជាដើម។ ក្រៅពិនោះទៀត នៅមានវីតាមីន B ម៉ាញ៉េស្យូម ជាតិដែក ប៉ូតាស្យូម កាល់ស្យូម ប្រូតេអ៊ីន និងជាតិសរសៃផងដែរ។ លើសពីនេះ ម្នាស់គ្មានជាតិ កូលេស្ដេរ៉ូល ដែលអាចធ្វើឲ្យប៉ះពាល់ដល់ចរន្ដឈាមនោះទេ។
ផ្លែម្នាស់ស្រស់ មានកម្រិតសន្ទស៍ជាតិស្ករ៦៦ (GI) ស្ថិតក្នុងកម្រិតមធ្យម នៃរវង្វាស់ជាតិស្ករក្នុងរបបអាហារ អ្នកជំងឺទឹកនោមផ្អែមប្រភេទ២។ ដូច្នេះការទទួលទានម្នាស់ក៏ត្រូវមានការប្រយ័ត្នផងដែរ។
អ្នកជំងឺទឹកនោមផ្អែមប្រភេទ២អាចញ៉ាំម្នាស់ បានក្នុងបរិមាណ ល្មម មិនច្រើនពេក ហើយជាប្រភេទម្នាស់ ដែលនៅស្រស់ មិនមែនជាប្រភេទម្នាស់ ដែលត្រូវបានកែច្នៃ ដូចជា ការច្រកកំប៉ុង ឬដំណាប់ទេ។ ប្រការដែលមិនអាចញ៉ាំម្នាស់កែច្នៃព្រោះផលិតផលអាចត្រូវបានបន្ថែមជាតិស្ករ ឬប្រើសាធាតុគីមីដើម្បីរក្សាគុណភាពជាហេតុប៉ះពាល់ដល់សុខភាព។
លើសពីនេះទៅទៀត អ្នកជំងឺអាចញ៉ាំម្នាស់បានជាមួយអាហារដទៃបាន ដូចជាគ្រាប់ធញ្ញជាតិអាហារដែលមានជាតិសរសៃច្រើន ពិសេសប្រភេទអាហារមានកម្រិតជាតិស្ករទាបមិនបង្កឲ្យជាតិស្ករក្នុងឈាមឡើងបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]