ភ្នំពេញ៖ តូតាល់អេនើជី (TotalEnergies) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈឈានមុនគេមួយនៅក្នុងប្រទេសកម្ពុជា បាននឹងកំពុងត្រៀមធ្វើកម្មវិធីបរិច្ចាគមួយ ដើម្បីប្រមូលថវិការជូនទៅកាន់មន្ទីរពេទ្យ គន្ធបុប្ផា ដែលជាកន្លែងផ្តល់ក្តីសង្ឃឹម និងជួយជីវិតកុមារកម្ពុជាជាច្រើនពាន់អ្នកដោយឥតគិតថ្លៃ។
គួរអោយដឹងផងដែរថា នៅក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ មន្ទីរពេទ្យ គន្ធបុប្ផា បានប្រឈមជាមួយនឹងបញ្ហាជាច្រើន ប៉ុន្តែមន្ទីរពេទ្យ ក៏នៅបន្តផ្តល់សេវាកម្មជូនប្រជាពលរដ្ឋដូចដើម។ ក្នុងរយៈពេល៨ខែដំបូងនាឆ្នាំ ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានជំនួយពីសប្បុរសជនចំនួន១៦លានដុល្លារប៉ុណ្ណោះ ឃើញថាមានការធ្លាក់ចុះជាច្រើនបើធ្វើការប្រៀបធៀបទៅនឹងការបរិច្ចាគដែលប្រមូលបានក្នុងឆ្នាំ ២០១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
“Energies for Lives” ទាំងអស់នេះសបញ្ជាក់អោយឃើញថា រាល់ការបរិច្ចាគរបស់លោកអ្នកពិតជាមានតម្លៃខ្លាំងណាស់ សម្រាប់អាយុជីវិតរបស់កុមារកម្ពុជា។
ដូចនេះ អតិថិជនទាំងអស់របស់ប្រេងឥន្ធនៈ តូតាល់អេនើជី ក៏អាចចូលរួមបរិច្ចាគបានផងដែរ ដោយគ្រាន់តែ៖
· ចាក់សាំង Excellium ចាប់ពី ២ ដល់ ៥លីត្រ នោះលោកអ្នកក៏បានបរិច្ចាគថរិកាចំនួន ១០០រៀល ទៅកាន់ មូលនិធិគន្ធបុប្ផាកម្ពុជា។
· ចាក់សាំង Excellium ចាប់ពី ៦ ដល់ ១០លីត្រ រឺលើសពីនេះ នោះលោកអ្នកបានបរិច្ចាគថរិកាចំនួន ២០០រៀល ទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា។
កម្មវិធីនេះមានសុពលភាពចាប់ពីថ្ងៃទី ១១ ខែកញ្ញា រហូតដល់ថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅគ្រប់ស្ថានីយប្រេងឥន្ធនៈតូតាល់អេនើជី ទាំងអស់ក្នុងរាជធានីភ្នំពេញ។
Excellium ជាប្រេងឥន្ធនៈតែមួយគត់ ដែលផលិតឡើងជាមួយនឹងបច្ចេកវិទ្យាឈានមុខគេ ដើម្បីជួយអោយម៉ាស៊ីនយានយន្តរបស់លោកអ្នកកាន់តែមានប្រសិទ្ធភាព និងប្រើបា្រស់បានយូរអង្វែង Excellium នឹងជួយបង្កើនកម្លាំងម៉ាស៊ីន ធ្វើអោយយានយន្តស៊ីប្រេងតិចជាងមុន សន្សំសំចៃបានកាន់តែច្រើន និងជួយកាត់បន្ថយផ្សែងពុលក្នុងបរិស្ថាន។
សូមចូលរួមទាំងអស់គ្នាជាមួយ តូតាល់អេនើជី (TotalEnergies) !
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចចូលទៅកាន់ទំព័រហ្វេសប៊ុក តូតាល់អេនើជី ។
សូមចូលរួម តូតាល់អេនើជី គ្រុប ដើម្បីទទួលដំណឹងប្រចាំថ្ងៃអំពីចរាចរណ៍ ម៉ូតូ និងរថយន្ត ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]