បរទេស៖ តារាសម្តែងស្រី Song Hye Kyo មានវត្តមាននៅទីក្រុងញូវយ៉ក ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលចូលរួមក្នុងព្រឹត្តិការណ៍ម៉ាកយីហោ Fendi កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា នាពេលថ្មីៗ នេះ។

តាមរយៈការបង្ហោះនោះ អ្នកមេម៉ាយរូបនេះ បាន​ចូល​រួម​ក្នុង​កម្មវិធី​ជាមួយ​នឹង​សម្លៀក​បំពាក់​ពណ៌​ខ្មៅ ជាមួយនឹងរយនិយម ការផាត់​មុខបែប​ស្រាលៗ អមទៅនឹងស្បែកជើងកែងចោត បានបង្ហាញជើងយ៉ាងវែង ស្រឡូន ដោយថែមទាំងពាក់ស្រោម រំលេចទៅដោយ អក្សរប្រេ៊ន Fendi ទៀតផងនោះ បានធ្វើឲ្យមានការទាក់ទាញថែមមួយកម្រិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីឃើញបែបនេះ ទស្សនិកជន​មាន​មតិ​ជាច្រើន ទៅនឹង ​សម្រស់​របស់ Song HyeKyo ដោយអ្នកគាំទ្រជាច្រើន បានលើកឡើងសរសើរនាងថាពិតជាស្រស់ស្អាតមិនធម្មតា ខណៈអ្នកខ្លះថា រូបនាងស្រកសាច់ តែយ៉ាងណា តារាស្រីរូបនេះ មើលទៅនៅតែមានភាពលេចធ្លោ៕

ប្រភព៖ ngoisao

សូមទស្សនារូបភាពខាងក្រោម៖

Song HyeKyo
Song HyeKyo
Song HyeKyo
Song HyeKyo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]